អាចម៍រុយ គឺជាស្នាមពណ៌ត្នោតអុចៗជាច្រើនចំណុច ដែលកើតមាននៅលើផ្ទៃមុខ បណ្តាលមកពីការប៉ះពាល់នឹងកម្តៅថ្ងៃច្រើនហួសហេតុពេកជាដើម។ ភាគច្រើនអាចម៍រុយនេះកើតមាននៅលើស្បែកនារីអឺរ៉ុប ដោយមានអ្នកខ្លះបែរជាចូលចិត្តស្នាមអាចម៍រុយនេះទៅវិញ តែចំពោះនារីអាស៊ីយើងវាបានក្លាយជាក្តីកង្វល់នៃបញ្ហាបាត់បង់រូបសម្រស់មួយផ្នែកធំ។

ប៉ុន្តែពេលនេះមិនជាបញ្ហាទៀតទេ មិនបាច់ប្រើផលិតផលថ្លៃៗនិងផលិតគីមី ព្រោះមានរបស់ធម្មជាតិមួយចំនួនអាចជួយកម្ចាត់បញ្ហាអាចម៍រុយនេះបាន។

ដូច្នេះមកតាមដានការអនុវត្តវិធីសាស្រ្តធម្មជាតិងាយៗទាំងអស់គ្នា៖

អាចម៍រុយ គឺជាស្នាមពណ៌ត្នោតអុចៗជាច្រើនចំណុច

១. ទឹកក្រូចឆ្មារសម្បកលឿង

ក្រូចឆ្មារសម្បកលឿងមានប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពស្បែក និងបញ្ហាសម្រស់ ហើយវាក៏អាចមានលទ្ធភាពជួយបំបាត់ស្នាមខ្មៅ ស្នាមជាំ និងអាចម៍រុយបានយ៉ាងមានប្រសិទ្ធភាពដូចគ្នា ដោយវិធីងាយៗ៖

- ជាដំបូងយកក្រូចឆ្មារសម្បកលឿងមកច្របាច់យកទឹក ២ទៅ៣ស្លាបព្រា និងយកមកលាបលើផ្ទៃមុខដែលមានបញ្ហា ដោយប្រើម្រាមដៃម៉ាស្សាថ្នមៗ។

- ទុកចោលឱ្យបាន ៨នាទី ទៅ ១០នាទី ចាំលាងទឹកចេញ។

- អ្នកគួរអនុវត្តវិធីមួយនេះមួយថ្ងៃឱ្យបាន ២ដងដើម្បីឱ្យឆាប់មានប្រសិទ្ធភាព។

ចំណាំ៖ អ្នកអាចរកទិញក្រូចឆ្មារសម្បកពណ៌លឿង Lemon នៅផ្សារទំនើប តែប្រសិនជាពិបាករកអាចប្រើក្រូចឆ្មារធម្មតាក៏បាន តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាង។

ទឹកក្រូចឆ្មារសម្បកលឿង

២.ជែលប្រទាលកន្ទុយក្រពើ

ជែលប្រទាលកន្ទុយក្រពើមានជាតិត្រជាក់ ដែលអាចជួយកាត់បន្ថយការរលាកស្បែក និងផលប៉ះពាល់នានាបាន ជាពិសេសវាក៏មានប្រសិទ្ធភាព អាចជួយកាត់បន្ថយស្នាមមុខបានគ្រប់ប្រភេទដូចជា ស្នាមខ្មៅ ស្នាមជាំ និងអាចម៌រុយបានផងដែរ ដោយវិធីងាយៗ៖

- ចិតយកជែលប្រទាលក្រពើ រួចយកជែលមកលាបលើផ្ទៃមុខដែលមានបញ្ហាឱ្យសព្វ ហើយទុកចោល ១៥នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

- អ្នកអាចអនុវត្តវាជាប្រចាំជារៀងរាល់ថ្ងៃ ដើម្បីបំបាត់បញ្ហាស្នាមលើផ្ទៃមុខឱ្យកាន់តែឆាប់មានប្រសិទ្ធភាព។

ជែលប្រទាលកន្ទុយក្រពើ

៣. ប័រទឹកដោះគោ (Buttermilk)

ប័រទឹកដោះគោ (Buttermilk) អាចជួយផ្តល់សំណើមដល់ស្បែក ថែមទាំងអាចកាត់បន្ថយស្នាមលើផ្ទៃមុខបាន ជាពិសេសគឺស្នាមអាចម៍រុយដែលមានលើស្បែក តាមវិធីដូចខាងក្រោម៖

- លាយប័រទឹកដោះគោ (Buttermilk) ជាមួយនិងម្សៅអូត (Oatmeal) ក្នុងបរិមាណស្មើគ្នាល្មម។

- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

- អ្នកអាចអនុវត្តវិធីបែបនេះជាប្រចាំ មួយអាទិត្យ២ដង ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។

ចំណាំ៖ អ្នកអាចរកទិញប័រទឹកដោះគោ (Buttermilk) និងម្សៅអូត (Oatmeal) នៅរាល់ផ្សារទំនើបបានយ៉ាងងាយ។

ប័រទឹកដោះគោ (Buttermilk) និងម្សៅអូត (Oatmeal)

៤. ប្រេងអាល់ម៉ុន (Almond Oil)

ប្រេងអាល់ម៉ុន (Almond Oil) ផ្ទុកទៅដោយ វីតាមីន A និងវីតាមីន E ដែលអាចជួយកាត់បន្ថយរាល់ស្នាមលើផ្ទៃមុខបានដូចជា ស្នាមខ្មៅ ស្នាមជាំ និងអាចម៍រុយជាដើម ដោយគ្រាន់តែអនុវត្តវិធីងាយៗ។

- ចាក់ប្រេងអាល់ម៉ុន (Almond Oil) ២ ទៅ ៣ដំណក់យកទៅកម្តៅឱ្យក្តៅឧណ្ហៗ យកមកលាបឱ្យសព្វផ្ទៃមុខ រួចធ្វើការម៉ាស្សាដោយប្រើម្រាមដៃថ្នមៗ។

- ទុកចោលរយៈពេល ១ម៉ោង រហូតមុខឡើងប្រេងខ្លាំង ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

- អ្នកអាចអនុវត្តវិធីមួយនេះជារៀងរាល់យប់ ឬទុកមួយយប់ចាំលាងចេញពេលព្រឹកក៏បាន។

ចំណាំ៖ ប្រេងអាល់ម៉ុន (Almond Oil) អាចរកទិញបាននៅផ្សារទំនើប។

ប្រេងអាល់ម៉ុន (Almond Oil)

៥. ជីរអង្កាម និងចេក

ជីរអង្កាម និងចេក ពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិទឹក ដែលអាចជួយដល់បញ្ហាស្បែកផ្សេងបានដូចជា៖ ស្នាមជាំ និងអាចម៍រុយជាដើម ដោយវិធីងាយៗ៖

ជីរអង្កាម និងចេក

- ក្រឡុក ឬកិន ផ្លែចេកជាមួយនឹងជីរអង្កាមក្នុងបរិមាណសមល្មម។

- រួចយកល្បាយនេះ មកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោល ៨នាទី ទៅ ១២នាទី ចាំលាងទឹកចេញ។

- អ្នកអាចអនុវត្តវិធីមួយនេះ ឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ជីរអង្កាម និងចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]