ចិន៖ មន្ទីពិសោធន៍មួយបានអះអាងថាគេបានរកឃើញសារធាតុពិសេសមួយ ដែលអាចធ្វើឲ្យវត្ថុដែលប្រើវាបំបាំងកាយបាន។

ការអះអាងនេះបានលេចឡើងក្នុងវីដេអូមួយ ដែលបានចេញផ្សាយក្នុងទូរទស្សន៍ចិនមួយ ដែលបានបង្ហាញថាសារធាតុនេះអាចមានសមត្ថភាពធ្វើរឿងមួយ ដែលមិនធ្លាប់មានអ្នកណាអាចធ្វើបានពីមុនមក។ ហើយគេក៏បានបន្តទៀតថា សារធាតុនេះកំពុងត្រូវបានគេផលិតឡើងក្នុងចំនួនធំ។

សារធាតុពិសេសដែលមិនមានក្នុងធម្មជាតិនេះ អាចធ្វើឲ្យវត្ថុបំបាំងកាយបានដោយធ្វើការបំលែងពន្លឺនៅជុំវិញវា ដូចនេះហើយភ្នែកធម្មតាមិនអាចមើលវាឃើញបាននោះទេ។

ការផលិតសារធាតុពិសេស

គេបានបន្តទៀតថា គេអាចប្រើសារធាតុនេះលើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដូចជា J-20 ហើយវានឹងមានឥទ្ធិពលខ្លាំងមែនទែន ដោយសារយន្តហោះនេះអាចផ្ទុកមីស៊ីលបានជាច្រើនគ្រាប់ នាំឲ្យវាមានសុវត្ថិភាពពេលវាយប្រហារបាន។

យន្តហោះ J-20

ក្នុងវីដេអូ គេអាចឃើញអ្នកធ្វើការក្នុងមន្ទីពិសោធន៍មួយកំពុងផលិតសារធាតុពិសេសនេះ នៅក្នុងទីក្រុង Shenzen៕

រូបភាពពីវីដេអូដែលបង្ហាញការផលិតសារធាតុពិសេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]