ភ្នំពេញ៖ ពិធីការិនី ឈិត សុជាតា បើទោះបីជាបច្ចុប្បន្ននេះ នាងក្លាយទៅជាអ្នកម្តាយគេ ជាមួយនឹងកូនភ្លោះប្រុសស្រីដ៏ឲ្យគួរឲ្យស្រលាញ់មួយគូទៅហើយក្តី ប៉ុន្តែតារាស្រីរូបនេះ នៅតែមិនទាន់ហ៊ានបង្ហាញមុខស្វាមីចំៗជាសាធារណៈនៅឡើយ។

ជាការពិតណាស់ កន្លងមកគេតែងសង្កេតឃើញថា តារាស្រី ឈិត សុជាតា មិនសូវជាបង្ហោះរូបថតជាមួយនឹងស្វាមីរបស់នាងប៉ុន្មាននោះទេ ប៉ុន្តែបើបង្ហោះគឺនាងតែងតែ បិទបាំងមុខស្វាមីរបស់នាងជានិច្ច បើមិនដូច្នោះក៏ថតរូបបុរសនោះ ត្រឹមតែពីក្រោយខ្នង ឬក៏ត្រឹមចំហៀងមុខដែរ។

ជាក់ស្តែង ដូចកាលពីថ្មីៗនេះ អ្នកនាង ឈិត សុជាតា ក៏បានបង្ហោះរូបថតផ្អែមល្ហែម  ជាមួយស្វាមីរបស់នាងផងដែរ ប៉ុន្តែមិនថាយ៉ាងណា មហាជននៅតែមិនអាចឃើញមុខស្វាមីរបស់នាងច្បាស់ដដែល។

ដោយឡែក បើទោះបីជាមិនអាចបង្ហាញមុខស្វាមីយ៉ាងពេញលេញ ជាសាធារណៈយ៉ាងណាក្តី ប៉ុន្តែក្រុមគ្រួសារបស់តារាស្រី ឈិត សុជាតា នៅតែមានសុភមង្គល ពោរពេញទៅដោយ ស្នាមញញឹមនិងភាពរីករាយផងដែរ។ 

ពិធីការិនី ឈិត សុជាតា និងស្វាមី
ពិធីការិនី ឈិត សុជាតា និងស្វាមី
ពិធីការិនី ឈិត សុជាតា និងគ្រួសារ
ពិធីការិនី ឈិត សុជាតា និងគ្រួសារ
ពិធីការិនី ឈិត សុជាតា និងគ្រួសារ
ពិធីការិនី ឈិត សុជាតា និងគ្រួសារ
ស្វាមីរបស់ ឈិត សុជាតា
ស្វាមីរបស់ ឈិត សុជាតា
ស្វាមីរបស់ ឈិត សុជាតា
ឈិត សុជាតា និងកូនភ្លោះ
ឈិត សុជាតា និងកូនភ្លោះ
ឈិត សុជាតា និងកូនភ្លោះ
ឈិត សុជាតា និងកូនភ្លោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា