ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាពិធីការិនីមួយដួង ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ប្រចាំនៅក្នុងទូរទស្សន៍បាយ័ន។

បើនិយាយពីរឿងបេះដូងវិញ តារាស្រីរូបនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ដោយកញ្ញាមិនធ្លាប់មានលេចឮរឿងមានស្នេហា ជាមួយនឹងបុរសណាម្នាក់ឡើយនៅក្នុងពិភពសិល្បៈ។

ប៉ុន្តែនៅថ្ងៃនេះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏ស្រាប់តែបានបង្ហោះនូវរូបភាពមួយសន្លឹករបស់កម្លោះសង្ហាមួយដួង ដែលជាតារាសម្តែងឆ្លងប្រទេស នោះគឺលោក Nadech ជាតារាសម្តែងថៃ។

ដោយនៅក្នុងនោះដែរ នាងបានបង្ហោះរូបភាពមួយនេះ នៅលើ IG Story របស់ខ្លួន ព្រមជាមួយនឹងរូបបេះដូង បង្កជាការភ្ញាក់ផ្អើលដល់បណ្តាអ្នកគាំទ្រ ឱ្យមានការចាប់អារម្មណ៍មិនស្ទើរទេ ។

មិនស្មានថាពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ចូលចិត្តតារាសម្តែងប្រុស Nadech ខ្លាំងរហូតដល់ថ្នាក់មានរូបលោកនៅក្នុង IG Story របស់ខ្លួនដល់ថ្នាក់នេះសោះ៕

ទស្សនារូបភាពខាងក្រោមដោយមេត្រី៖  

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
រូប Nadech ក្នុង IG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន