ថៃ៖ រឿង «បុព្វេសន្និវាស» ពិតជាកំពុងល្បីល្បាញ និងទទួលការគាំទ្រខ្លាំងណាស់ ទាំងពីសំណាក់ប្រជាជនថៃ និងអ្នកគាំទ្របរទេស ដែលនៅក្នុងរឿងនេះមាន លោក Pope Thanawat និងកញ្ញា Bella Ranee ជាតួអង្គដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ។

លោក Pope និង កញ្ញា Bella

ទោះជាយ៉ាងណា នៅក្នុងកម្មវិធីសម្ភាសន៍តារាដ៏ល្បីមួយរបស់ថៃ តារាសម្តែងរូបសង្ហា Punjan Prama បានលលេងជាមួយលោក Pope Thanawat ថា Pope ពិតជាចូលចិត្តតួសម្តែងស្រីមួយរូប ដែលដើរតួជានាង Mali ខ្លាំងណាស់ នោះគឺកញ្ញា Susi Susira ព្រោះនៅកន្លែងថតជារឿយៗ  Pope តែងតែនិយាយជាមួយខ្លួនថា «នោះ! នាងមកហើយ! នាងមកហើយ» បែបនេះរហូត។

លោក Punjan ក៏បានបញ្ជាក់ដែរថា ក្រៅពីនិយាយបែបនេះ លោកក៏មើលឃើញ Pope សម្លឹងទៅកញ្ញា Susi ជាប្រចាំផងដែរ។

លោក Pope និងមិត្តសិល្បករ

អ្វីដែលពិសេសនោះគឺ នៅពេលដែលគេសួរ Pope ថា រវាងកញ្ញា Susi Susira កញ្ញា Prang Kunnarun និង កញ្ញា Bella Ranee ដែលជាតួឯកស្រីក្នុងរឿងជាមួយគ្នានេះ លោកជ្រើសរើសយកអ្នកណា លោកស្រាប់តែរើសយកកញ្ញា Susi តែម្តង។

លោក Pope និងកញ្ញា Susi

ទោះជាយ៉ាងណា កញ្ញា Susi កំពុងតែមានទំនាក់ទំនងជាមួយប្រុសអឺរ៉ុបម្នាក់ទៅហើយ ដូច្នេះនាងមិនអាចក្លាយជាម្ចាស់បេះដូងរបស់ Pope បានទេ៕

កញ្ញា Susi និងមិត្តប្រុសអឺរ៉ុប
លោក Pope និង កញ្ញា Bella
លោក Pope និង កញ្ញា Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]