អង់គ្លេស៖ ក្រោយពីក្រុម Manchester United បានធ្លាក់ពីព្រឹត្តិការណ៍ Champions League កាលពីយប់មិញនេះ ក្រោយចាញ់ក្រុមអេស្ប៉ាញ Sevilla ២-១ នៅក្នុងទឹកដីខ្លួនឯង ពេលនេះគ្រូបង្ខឹកក្រុមបិសាចក្រហម លោក Jose Mourinho ក៏កំពុងតែនឹងស្នើសុំទៅកាន់អ្នកគ្រប់គ្រងក្លិប ឲ្យបន្ថែមថវិកាទៅលើថ្លៃចំណាយ ដើម្បីទិញកីឡាករបន្តទៀត។

គ្រូបង្វឹកវ័យ ៥៥ឆ្នាំ រូបនេះ បានថ្លែងប្រាប់សារព័ត៌មានថា អ្វីៗនៅ Man Utd ត្រូវតែផ្លាស់ប្តូរ ជាពិសេស គឺទម្រង់លេងរបស់កីឡាករម្នាក់ៗតែម្តង។

លោកបានបន្តថា ក្រុម Man Utd ត្រូវតែបន្តចំណាយទៅលើការអភិវឌ្ឍន៍ នៃទម្រង់លេងរបស់ក្លិបបន្តទៀត ពោលគឺការនាំចូលកីឡាករថ្មីៗល្អៗ។  

លោក Jose Mourinho

គួរឲ្យដឹងថា តាំងពីចូលមកកាន់តំណែង ជាគ្រូបង្វឹករបស់ Manchester United លោក Jose Mourinho បានចំណាយទៅលើការទិញ កីឡាករអស់ជាង ៣០០លានផោន (ប្រហែល ៤២០លានដុល្លារអាមេរិក) មកហើយ។

ដោយក្នុងនោះ លោកបានចំណាយទៅលើកីឡាករ Paul Pogba (អស់ប្រហែល ១៣០លានដុល្លារ) កីឡាករ Eric Baily (អស់ប្រហែល ៤៧លានដុល្លារ) កីឡាករ Nemanja Matic (អស់ប្រហែល ៥៥លានដុល្លារ) និងព្រមទាំងបាននាំយកកីឡាករខ្សែប្រយុទ្ធ Romelu Lukaku មកទឹកដី Old Trafford កាលពីឆ្នាំមុនក្នុងតម្លៃជាង ១០៥លានដុល្លារអាមេរិក ថែមទៀតផង។

កីឡាករថ្លៃៗរបស់ Man Utd

ជាមួយគ្នានេះដែរ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានលេចឮថា ក្រុម Man Utd ក៏កំពុងតែតាមប្រម៉ាញ់កីឡាករ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich ព្រមទាំងខ្សែបម្រើរបស់ Juventus កីឡាករ Blaise Matuidi ផងដែរ ៕

ខ្សែបម្រើ Blaise Matuid
កីឡាករខ្សែប្រយុទ្ធ Robert Lewandowski

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]