បរទេស៖ អ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាសុទ្ធ ១០០% គ្មានទេនៅលើលោកនេះ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកចិត្តសាស្ត្រ ដែលបានអះអាងថា មនុស្សកាន់តែច្រើនចាប់ផ្តើមសម្លឹងមើលមនុស្សភេទដូចគ្នា។

ស្របពេលដែលគ្រប់គ្នាគិតថាការស្រឡាញ់ភេទផ្ទុយគ្នា គឺជារឿងធម្មតានោះ អ្នកស្រាវជ្រាវឈានមុខមួយរូប មកពីសាកលវិទ្យាល័យ Cornell បានរកឃើញថា គ្រប់គ្នាសុទ្ធតែអាចមានអារម្មណ៍ពុះកញ្ជ្រោលជាមួយមនុស្សទាំងពីរភេទតែម្តង។

រូបភាពតំណាង

លោក Ritch C Savin-Williams អ្នកជំនាញផ្នែកចិត្តសាស្ត្រ ដែលបានសិក្សាទៅលើភេទបាននិយាយថា ពួកយើងនៅតែមិនច្បាស់លាស់ទៅលើរឿងមនុស្សដែលស្រឡាញ់បានទាំង២ភេទ ជាពិសេសទៅលើប្រុសៗនេះតែម្តង។

យោងទៅតាមសៀវភៅថ្មីមួយរបស់ លោក Savin-Williams ដែលមានចំណងជើងថា Mostly Straight: Sexual Fluidity Among Men បានបញ្ជាក់ថា ក្មេងៗជំនាន់ក្រោយនេះ មិនសូវប្រកាន់រឿងភេទប៉ុន្មានទេ។ នៅក្នុងបទសម្ភាសន៍ជាមួយមនុស្សប្រុសចំនួន៤០រូប ដែលអះអាងថាជាប្រុសសុទ្ធនោះ សុទ្ធតែធ្លាប់មានទំនាក់ទំនងស៊ីជម្រៅជាមួយមនុស្សប្រុសដូចគ្នាទាំងអស់។

រូបភាពតំណាង

មិនតែប៉ុណ្ណោះ លោកក៏បានធ្វើការសិក្សាជាមួយអ្នកស្ម័គ្រចិត្តប្រុសស្រីជាច្រើនរូបផងដែរ ដោយបង្ហាញទៅពួកគេនូវវីដេអូអាសអាភាសដែលមានទាំងប្រុស និងស្រីរួមគ្នាតែម្តង ដើម្បីវាស់វែងការចាប់អារម្មណ៍ទៅតាមប្រសែភ្នែករបស់ពួកគេ។

ការសិក្សាបានបង្ហាញថា មនុស្សស្រីបានចាប់អារម្មណ៍ទៅលើសកម្មភាពរបស់ មនុស្សប្រុសជាមួយមនុស្សស្រី និងមនុស្សស្រីជាមួយមនុស្សស្រី។ ចំនែកឯប្រុសៗវិញ គឺចាប់អារម្មណ៍ទៅលើ សកម្មភាពនៃការជួយសម្រួលអារម្មណ៍ដោយខ្លួនឯងរបស់មនុស្សស្រី និងការជួយសម្រួលអារម្មណ៍ដោយខ្លួនឯងរបស់មនុស្សប្រុស និងមិនសូវចាប់អារម្មណ៍ទៅលើសកម្មភាពជាដៃគូ រវាងប្រុសនិងស្រីឡើយ។

រូបភាពតំណាង

តាមរយៈការសិក្សាមុនៗរបស់លោក Savin-Williams បានរកឃើញថា ចម្លោះពី ២ ទៅ ១១ ភាគរយនៃមនុស្សពេញវ័យ សុទ្ធតែធ្លាប់ឆ្លងកាត់ ការមានអារម្មណ៍ផ្លូវភេទជាមួយមនុស្សភេទដូចគ្នា។

ទោះជាយ៉ាងណា លោកគិតថា តួលេខនេះមិនច្បាស់លាស់នៅឡើយទេ ព្រោះការពិតអាចជាមានច្រើនជាងនេះក៏ថាបាន៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]