ភ្នំពេញ៖ អ្នកនាង គង់ ចាន់ស្រីមុំ ជាអតីតតារាសម្ដែង សាច់ស ខ្ចី ជាពិសេសពូកែលេងខ្លួនតែម្ដង មិនថា សុិចសុី សុភាពនោះទេ នាងតុបតែងបានយ៉ាងសាកសម។ 

ក្រោយពីរៀបការ សាងគ្រួសារ រួចមក ប្រិយមិត្តប្រាកដជាជ្រាបហេីយថា នាងកំពុងមានផ្ទៃពោះ ជាង២០អាទិត្យហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ពោះរបស់នាងកាន់តែធំឡើងៗ តែសម្រស់អ្នកម្ដាយវ័យក្មេងរូបនេះ កាន់តែស្រស់ស្អាតជាងមុនទៅវិញ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងនេះ នាងបានបង្ហោះរូបប៉ុន្មានសន្លឹក និងសារដ៏វែង ដែលក្នុងថ្ងៃនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់២ឆ្នាំរបស់នាង និងស្វាមីបណ្ដូលចិត្តលោក គឹមសីហា។

ក្នុងនោះ នាងបានសរសេររៀបរាប់ថា៖ «Happy anniversary second year រីករាយគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ២ឆ្នាំ របស់យើងទាំងពីរនាក់ តែការស្គាល់និងយល់ចិត្តគ្នាអស់រយៈពេល ១០ ឆ្នាំហើយ។ ខ្ញុំគ្មានអ្វីក្រៅពីពាក្យថាអរគុណ ទៅដល់មនុស្សប្រុសម្នាក់នេះ ដែលតែងតែកែប្រែខ្លួនឯងនិងលះបង់សេរីភាពខ្លនឯងគ្រប់យ៉ាង ដើម្បីបង្កើតនូវគ្រួសារដ៏មានសុភមង្គលមួយនេះ។ ហើយតែងតែនៅក្បែរ ខ្លួនខ្ញុំចាំជួយមើលថែ លើកទឹកចិត្តរហូត និយាយឲ្យចំគឺប្តីល្អគ្រប់គ្រាន់ហើយសំរាប់ជីវិតអូន បើអោយរៀបរាប់ទៀតគឺមិនអស់ទេ ព្រោះមានអ្វីដែលល្អលើសច្រើន។ បំណងប្រាថ្នារបស់យើងចិត្តបានសម្រេចហើយប្តី។ I love papa Seyha Kem»។

បន្ទាប់ពីអានសារដែលនាងសរសេររួចហេីយ ជឿថាមានអ្នកគាំទ្រច្រណែននាងមិនស្ទើរនោះទេ ដែលនាងបានស្វាមីល្អ ចេះយល់ចិត្ត ថែទាំនាងបានល្អ ពិតជាផ្អែមល្ហែមមែនទែន៕

ចាន់ស្រីមុំ និងស្វាមី
ចាន់ស្រីមុំ និងស្វាមី
ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា