អង់គ្លេស៖ ខែ្សបម្រើឆ្នើម Ozil បានបង្ហើបអំពីរឿងមួយចំនួន ដែលធើ្វឲ្យគេសម្រេចបន្ដនៅ Arsenal រំលងការចាប់អារម្មណ៍របស់ក្រុមបិសាចក្រហម Manchester United ដែលមានលើរូបគេ។

Ozil

កីឡាករវ័យ ២៩ឆ្នាំ រូបនេះ បានយល់ព្រមចុះកុងត្រាបន្ដជាមួយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ កាលពីរដូវក្ដៅមុនក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញការផ្លាស់ទៅកាន់ Man Utd។

យ៉ាងណាក្ដី អ្វីៗត្រូវបានបញ្ចប់ ក្រោយកីឡាករជម្រើសជាតិអាល្លឺម៉ង់ រូបនេះ បន្ដកុងត្រា។ ក្នុងបទសម្ភាសជាមួយគេហទំព័រក្លិប  អតីតកីឡារកររបស់ក្រុម Real Madrid រូបនេះ បានបង្ហើបពីការចុះកុងត្រាជាមួយ Arsenal ថា៖

Ozil
«ខ្ញុំតែងតែនិយាយទៅកាន់ក្លិបថា ខ្ញុំរីករាយនៅទីនេះ ហើយពេលនេះខ្ញុំបានចុះកុងត្រារួចរាល់ហើយ។ មិត្ដរួមក្រុម គ្រួសាររបស់ខ្ញុំ តែងតែគាំទ្រខ្ញុំ។ ខ្ញុំនៅមានគម្រោងជាច្រើនជាមួយក្រុមនៅទីនេះ។ ខ្ញុំចង់សម្រេចវាឲ្យបាន»៕
Ozil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]