ភ្នំពេញ៖ ក្រោយពីអតីតកូនប្រសារ ដែលជាតារាសម្ដែង និងពិធីករ លោក ប៉ែន ចំរ៉ុង បានត្អួញថា នឹកកូនស្រីសំណព្វចិត្តរបស់ខ្លួននោះ ពេលនេះឪពុក អ្នកនាង ភិន សុដាលីស លោក អ៊ិន សុភិន បែរជាបង្ហោះសារមួយយ៉ាងវែងអន្លាយ ទម្លាយគ្មានសល់ ប្រាប់ពីរឿងអតីត ទៅចៅស្រីថា ៖

សារដែល លោក អិន សុភិន បានបង្ហោះ

ជាក់ស្ដែង គ្រាន់តែសារនោះ បង្ហោះចែកចាយលើបណ្ដាញសង្គម ភ្លាម ក៏មានអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង នឹងសង្គ្រាមពាក្យសម្ដីនេះ មិនបង្អង់យូរ លោក ប៉ែន ចំរុង ក៏បាន តប សារយ៉ាងខ្លី ហាក់មានន័យ ឆ្លើយតប នឹងសារដែល អតីតឪពុកក្មេក បានផុស ដោយក្នុងនោះ លោក បានពោលថា ៖ « គេមិនប៉ះពាល់ខ្ញុំ ខ្ញុំក៏មិនប៉ះពាល់គេគឺជាសន្តិភាព សួរថាខ្ញុំមានមនោសញ្ចេតនាអត់ ខ្ញុំថាខ្ញុំមាន តែអ្វីៗបានកំណត់រួចហើយ តើនឹកមនុស្សម្នាក់ខ្ញុំខុសមែនទេ? (និស្ស័យគង់ជួប)»

គួរបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង និង អតីតភរិយា អ្នកនាង ភិន សុដាលីន បានសម្រេចចិត្តចែកផ្លូវគ្នា តាំងពីកូនស្រីនៅក្នុងផ្ទៃប្រហែល ៣ខែមកម៉្លេះ ហើយមកទល់ពេលនេះ លោក ចំរ៉ុង ដែលជាឪពុក នៅមិនទាន់មាន ឱកាសជួបមុខកូនស្រី ដោយផ្ទាល់នៅឡើយនោះទេ៕

លោក អិន សុភិន និងចៅស្រី
លោក អិន សុភិន និងចៅស្រី
លោក អិន សុភិន និងចៅស្រី
លោក អិន សុភិន និងចៅស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង