សៀមរាប៖ បារខែមអង្គរ ជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា និង​អាជីវកម្ម ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែ​មីនា​​ ឆ្នាំ២០១៨ នៅ​ក្នុង​បរិវេណសាកល ​វិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ចាប់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៥ល្ងាច ។

បារខែម​អង្គរ ២០១៨​ មាន​គោលបំណង​​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង រវាង​​អ្នកចូលរួម​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់ អំពីបច្ចេកវិទ្យា​ព័ត៌មាន​ការ​ចាប់​ផ្ដើម​ជំនួញ សហគ្រិនភាព អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​​ទេសចរណ៍ បដិសណ្ឋារកិច្ច សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំង​ចំណេះដឹង​ផ្សេងៗ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល​និង​សេវាកម្ម ផ្សព្វផ្សាយ​និម្មិត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និង​ការ​រៀប​ចំ​គម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្មជាដើម។ ក្រៅ​ពី​នេះ នៅ​មាន​ការ​តាំង​ពិព័រណ៍​របស់ម្ចាស់អាជីវកម្មខ្នាតតូច និង​ផលិតផល​ ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ ដែល​មាន​ការ​ចូលរួម​ប្រមាណ ១៥ស្តង់។​ អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែង​យល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ អាជីវកម្ម ការ​ច្នៃ​ប្រឌិត បច្ចេកវិទ្យា សម្រាប់​ការងារ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​និង​មុខ​ជំនួញ​ផង​ដែរ។

កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុគ្គល​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្ស​និស្សិត នៅ​ក្នុង​ខេត្ត​សៀមរាប មក​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ។ កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ក្រសួង​​អប់រំ​​យុវជននិង​កីឡា សាកលវិទ្យាល័យ USEA ​ និង​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុកព្រមទាំង​​រៀបចំ​ដោយ​អ្នក​ស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​វិស័យ​រួម​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​ឡើង​ ដែលប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​៥បន្ទប់​ផ្សេងគ្នា ដោយក្នុង​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​

​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែមកម្ពុជា ដើម្បី​មើល​ប្រធានបទ​ទាំងអស់ www.barcampcambodia.org

«សន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមអាជីវកម្ម និងពិព័រណ៌ការងារ»

តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

១. ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នកប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម 

២. អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ពី​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ផ្សេងៗ​ទៀត

៣. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ

៤. អ្នក​អាច​សិក្សា​រៀន​សូត្រ ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នី​មួយៗ​ដែល​អញ្ជើញ​មក​ក្នុង​រាជធានី​ភ្នំពេញ

៥. អ្នក​មាន​ឱកាស​ជួប​ជា​មួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យាបាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី​។

សូមចូលរួមដោយសេរី និង​ចុះឈ្មោះ នៅទីនេះ:
 https://www.eventbrite.com/e/43588574600៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]