រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បណ្ដាល​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក KIA ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-១១១៥ ក្រឡាប់ និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AT-៥១៧៩ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ដោយសារ​ការ​ខ្ទាត​ក្បាល​នាគ​ត្រូវ ។

ទីកន្លែងកើតហេតុ

តាម​សម្តី​ម្ចាស់​រថយន្ត​កាម​រី​បា​ឡែ​ន បាន​ឲ្យ​ដឹង​ថា គាត់​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ដោយ​ជិះ​គ្នា​៤​នាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​សេរី​ទំនើប​ម៉ាក KIA ១​គ្រឿង ដែល​បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បាន​បុក​នឹង​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ ធ្វើ​ឲ្យ​ខ្ទាត​ក្បាល​នាគមក​ត្រូវ​រថយន្ត​របស់​គាត់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ចំណែក​រថយន្ត​ម៉ាក KIA បាន​ក្រឡាប់​តែ​ម្តង ។

ទីកន្លែងកើតហេតុ

សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ដែល​បើករថយន្ត​ម៉ាក KIA មានឈ្មោះ ដេ​ង ដា​នី អាយុ​២៤​ឆ្នាំ ជា​អ្នក​រកស៊ី គឺ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។ សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ គឺ​មិន​បណ្ដាល​ភាគី​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត​ទាំង​២​ប៉ុណ្ណោះ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​នារី​អ្នកបើកបរ​រថយន្ត​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើការ​វាស់វែង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]