ភ្នំពេញ៖ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ប៊ុត សីហា មួយរយៈចុងក្រោយនេះ ហាក់មានបញ្ហាជាច្រើនកើតឡើងលើរូបលោកផ្ទួនៗគ្នា ដែលធ្វើឲ្យតារារូបនេះ ស្ទើរតែបាត់បង់ប្រជាប្រិយភាពទៅហើយ។

ដោយឡែក កាលពីព្រឹកមិញនេះ លោក ប៊ុត សីហា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោក បានបង្ហោះក្រដាសពេទ្យពិនិត្យទឹកនោម ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ថារូបលោកមិនបានប្រើប្រាស់គ្រឿងញៀននោះទេ។

យ៉ាងណាមិញ ចំពោះអ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រតារារូបនេះ កាន់តែចាប់អារម្មណ៍នោះ គឺនៅលើក្រដាស់ពេទ្យ មានដាក់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដ របស់លោក ប៉ុន្តែមហាជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា អាយុពិតរបស់សីហា គឺកើតនៅថ្ងៃ ៧ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ ដូច្នេះហើយបើគិតមកទល់ពេលនេះ លោកទើបតែមានអាយុ២១ឆ្នាំ ជិតចូល២២ឆ្នាំតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជនពិបាកនឹងជឿបន្តិច ព្រោះថាបើទោះជាលោកកើត ឆ្នាំ១៩៩៦ក៏ពិតមែន ប៉ុន្តែពេលនេះ សីហា មានគ្រួសារ មានកូនមួយរួចទៅហើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ បើមិនឃើញសំបុត្រពេទ្យមួយសន្លឹកនេះ មហាជនភាគច្រើន នៅតែស្មានថា លោក ប៊ុត សីហា មានអាយុប្រហែល២០ក្រាស់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណា?

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ក្រដាសដែលបង្ហាញថាសីហាកើតឆ្នាំ ១៩៩៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា