(ភ្នំពេញ)៖ បន្ទាប់ពីមានសេរីភាពក្នុងវិស័យសិល្បៈ និងកំពុងតែមានភាពមមាញឹក ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនហើយនោះ តារាស្រីសាច់សខ្ចី ដែលទស្សនិកជន តែងតែហៅថា តារាសិចស៊ី គឺ កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ ក្រោយត្រឡប់មកពីលំហែកាយនៅប្រទេសចិន ជាមួយគូស្នេហ៍រួមហើយ

នាងបានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ជាខ្លាំង ខណៈបង្ហោះរូបសំបុត្រអញ្ជើញភ្ញៀវជាច្រើនសន្លឹក ដោយក្រឡែកភ្នែកមើលមួយភ្លែត ធ្វើឲ្យមហាជនយល់ច្រឡំថា ស្មានតែធៀបការ តាមពិតជាធៀបសម្ពោធឃ្លាំងលក់ឡានទៅវិញ។

ក្នុងនោះផងដែរ តារាស្រី សម្រស់បាន ដេននី ក្វាន់ បានសរសេរភ្ជាប់ជាមួយរូបសំបុត្រអញ្ជើញនោះថា «ជួបគ្នាថ្ងៃទី១៦ ខែ០៣នេះ ណាណប់ចិត្ត តែសំខាន់ខ្ញុំមិនធ្វើធំដុំទេ គឺត្រឹមតែដប់តុប៉ុណ្ណោះ ជាពិសេស នោះរកនឹកឈ្មោះភ្ញៀវ មិនឃើញសោះ បើអាចណប់ចិត្តណាដឹងខ្លួន ឲ្យឈ្មោះឲ្យហើយមកកៀកថ្ងៃខ្លាំងមែនទែនហើយ សង្ឃឹមថា ភ្ញៀវគាត់មិនប្រកាន់ទៅចុះ ព្រោះប្រាប់កៀកថ្ងៃពេក»។

យ៉ាងណាមិញ ទោះបីមិនមែនជាធៀបការក្តី ក៏មានអ្នកគាំទ្ររបស់ស្រីស្អាត ដេននី ក្វាន់ ហាក់មិនខកចិត្តនោះទេ ថែមទាំងនាំគ្នាជូនពរឲ្យមានភាពរីកចម្រើន និងទទួលបានអតិថិជន ច្រើនទៀតផង ជាមួយនឹងមុខជំនួញថ្មីមួយនេះ បន្ទាប់ពីអាជីវកម្មលក់គ្រឿងសំអាង ទទួលបានការគាំទ្រច្រើន។

គួររំឭកថា តារាស្រី ដេននី ក្វាន់ ត្រូវបានទស្សនិកជនដឹងថា មួយរយៈមកនេះ នាងមានភាពមមាញឹកយ៉ាងខ្លាំង ដោយការងារសិល្បៈកំពុងតែមានមុខជាបណ្តើរៗ ខណៈការដាក់សម្ពោធឃ្លាំងលក់ឡានមួយនេះ កញ្ញា ដេននី ក្វាន់ ធ្លាប់បានបញ្ជាក់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថាជាការចូលហ៊ុនគ្នាជាមួយគូស្នេហ៍ និងរូបនាង៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
សំបុត្រ​អញ្ជើញ​សម្ពោធ​​​ឃ្លាំង​លក់​ឡាន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់