ក្រៅពីរសជាតិ និងផលប្រយោជន៍មួយចំនួនចំពោះសុខភាពរាងកាយរបស់គ្រាប់អាល់ម៉ុន ដែលអ្នកធ្លាប់បានដឹងពីមុនមកនោះ គ្រាប់អាល់ម៉ុនក៏ត្រូវបាន អ្នកស្រាវរកឃើញបន្ថែមនូវអត្ថប្រយោជន៍របស់វាចំពោះអ្នកជំងឺទឹកនោមផ្អែមដូចជាគ្រប់គ្រងសម្ពាធឈាម ជួយកាត់បន្ថយរោគសញ្ញានៃជំងឹទឹកនោមផ្អែម និងទប់ស្កាត់ហានិភ័យនៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។

តោះ! ដើម្បីកុំឲ្យខាតពេលយូរ ចូរតាមដានអំពីអត្ថប្រយោជន៍សុខភាពរបស់គ្រាប់អាល់ម៉ុនចំពោះជំងឺទឹកនោមផ្អែមដូចខាងក្រោម៖

១/ បង្ការការកើនឡើងជាតិស្ករបន្ទាប់ពីទទួលទានអាហារ

អ្នកជំងឺទឹកនោមផ្អែមអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងងាយ ជាពិសេសនៅក្រោយពេលទទួលទានអាហារ ហេតុនេះបានជាមានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គ្រាប់អាល់ម៉ុនអាចជួយការពារអ្នកជំងឺទឹកនោមផ្អែមពីការកើនឡើងកម្រិតជាតិស្ករ និងកម្រិតអាំងស៊ុយលីន។ 

គ្រាប់អាល់ម៉ុន

២/ ការពារការលើសកាឡូរីហួសប្រមាណ

បើយោងតាមរយៈការស្រាវជ្រាវមួយក្នុងឆ្នាំ ២០១១ បានបង្ហាញថាការទទួលទានគ្រាប់អាល់ម៉ុនយ៉ាងហោចណាស់ ៤៥គ្រាប់ អាចផ្តល់ឱ្យនូវកម្រិតកាឡូរី គ្រប់គ្រាន់ដែលរាងកាយត្រូវការ ដែលមានសារៈសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

៣/ បង្កើនភាពប្រែប្រួលអាំងស៊ុយលីន

ការទទួលទានគ្រាប់អាល់ម៉ុនឲ្យបានទៀងទាត់ អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានភាពប្រសើរឡើង បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និង អាចប្រឆាំងទៅនឹងការវិវឌ្ឍន៍នៃជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។ 

គ្រាប់អាល់ម៉ុន

៤/ ការពារពីការកង្វះម៉ាញ៉េស្យូម

ម៉ាញ៉េស្យូមជាសារធាតុរ៉ែមួយ ដែលមានផ្ទុកនៅក្នុងគ្រាប់អាល់ម៉ុន និងជាសារធាតុដ៏សំខាន់ដែលអាចទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រសិនបើអ្នកទទួលទានវាឲ្យបានគ្រប់គ្រាន់ ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម គួរតែទទួលទានគ្រាប់អាល់ម៉ុនឲ្យបានទៀតទាត់ ដើម្បីទទួលបានបរិមាណម៉ាញ៉េមស្យូមគ្រប់គ្រាន់។

៥/ បង្ការជំងឺបេះដូង

ទន្ទឹមនឹងនេះផងដែរ អ្នកសិក្សាស្រាវជ្រាវបានរកឃើញពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ហើយមានករណីជាច្រើនបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមក៏អាចមានផលវិបាកដល់បេះដូងផងដែរ។ ហេតុនេះគ្រាប់អាល់ម៉ុនជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺបេះដូង។ 

គ្រាប់អាល់ម៉ុន

៦/ ជួយគ្រប់គ្រងទម្ងន់

គ្រាប់អាល់ម៉ុនមិនត្រឹមតែអាចគ្រប់គ្រងទម្ងន់នោះទេ ប៉ុន្តែវាក៏អាចទប់ស្កាត់ហានិភ័យនៃការកើតមានជំងឺទឹកនោមផ្អែមបានផងដែរ។

៧/ គ្រប់គ្រងកម្រិតកូលេស្តេរ៉ុល 

នៅក្នុងករណីនេះ ការទទួលទានអាល់ម៉ុនដុត ឬលីងគឺជាជម្រើសរើសដ៏ល្អបំផុតដែលអាចជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ុល ឬបន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៨/ កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

អ្នកដែលមានជំងឺទឹកនោមផ្អែមក៏មានហានិភ័យនៃជំងឺដាច់សរសៃខួរក្បាលផងដែរ។ ដូច្នេះនៅក្នុងករណីនេះ គ្រាប់អាល់ម៉ុងគឺអាចជួយអ្នកក្នុងការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។

គ្រាប់អាល់ម៉ុន

៩/ កាត់បន្ថយការរលាក

ជាមួយគ្នានេះ ការសិក្សាស្រាវជ្រាវមួយក៏បានបង្ហាញផងដែរថា ការទទួលទានអាល់ម៉ុនអាចបន្ថយការរលាករបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ យ៉ាងមានប្រសិទ្ធភាព។

គួរបញ្ចាក់ផងដែរថា៖ ការទទួលទានគ្រាប់អាល់ម៉ុនឲ្យបានត្រឹមត្រូវក៏អាចផ្តល់អត្ថប្រយោជន៍មួយចំនួនផ្សេងៗ ទៀតដូចជាគ្រប់គ្រងសម្ពាធឈាម និងបង្កើនកូលេស្តេរ៉ុលល្អនៅក្នុងរាងកាយផងដែរ។ 

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយគ្រាប់អាល់ម៉ុន ដែលមានអាការដូចជាក្អួត ចង្អោរ កន្ទួលស្បែក ឬឈឺពោះ អ្នកចាំបាច់ត្រូវឈប់ទទួលទានភ្លាម៕ 

គ្រាប់អាល់ម៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]