អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។

កាលពីខែធ្នូ ឆ្នាំមុននេះ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាអស់រយៈពេល៣ខែ នៅក្នុងតំបន់ជ្រៅបំផុតនៃសមុទ្រម៉ិចស៊ីកូ។

ដោយប្រើឧបករណ៍រុករកដែលគេបញ្ជាពីចំងាយ គេបានថតរូបភាពប្លែកៗពីតំបន់ដែលគេមិនធ្លាប់បានទៅ៕

ខាងក្រោមជារូបភាពដែលគេបានពីបាតសមុទ្រ៖

មានសត្វជាច្រើនប្រភេទដែលគេកម្របានឃើញ
បំណែកនៅសល់នៃកប៉ាល់ដែលបានលេចពីមុនមក
ផ្កាយសមុទ្រជាច្រើនប្រភេទ
ប្រភេទបង្កងទឹកជ្រៅដែលគេកម្របានឃើញ
ក្ដាមពីងពាងនៅពីលើ Isopod ក្នុងរូងមួយ
ប្រភេទសត្វបង្កងដែលវាមើលមិនឃើញដោយសារការរស់នៅបាតសមុទ្រ
ប្រភេទត្រីច្រមុះវែង ដែលអ្នកវិទ្យាសាស្ត្រថាគេទើបតែឃើញជាលើកដំបូង
ក្ដាមនៅសមុទ្រទឹកជ្រៅ២ក្បាលកំពុងប្រយុទ្ធគ្នា
ប្រភេទត្រីចម្លែកម្យ៉ាង
ត្រីចម្លែកមួយដែលមានប៉ារ៉ាសិតនៅជាប់វា
ត្រីនេះបានធ្លាក់ទៅបាតសមុទ្រដោយសារចាំងពន្លឺឧបករណ៍
នេះជាកោសិកាតូចៗនៅជាមួយគ្នា មិនមានជាសត្វមួយទេ
បង្កងនិងឈ្លើងសមុទ្រ
ត្រីនេះមានឈ្មោះថា Darwin's slimehead
អន្ទង់ចាស់មួយនេះត្រូវបានគេថតនៅជម្រៅ ៤៨៣ម៉ែត្រ
គីង្គក់សមុទ្រដែលគេបានឃើញនៅជម្រៅ ៧៤០ម៉ែត្រ
មឹកដែលនៅជ្រៅជាងគេឈ្មោះថា Dumbo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]