ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទម្រង់មុខកូនកាត់ និងចូលចិត្តលេងស្ទីលដូច CL កញ្ញា ប៉ាច គីមមួយ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឲ្យ មហាជនជាច្រើនចាប់អារម្មណ៍នាងកាន់តែខ្លាំង ជាមួយនឹងស្ទីលនៃការស្លៀកពាក់ និងការរៀបចំខ្លួនបែបឡូយៗ គួរឲ្យទាក់ទាញ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលឃើញ គណនីហ្វេសប៊ុកមួយ បង្ហោះរូបមួយសន្លឹករបស់កញ្ញា ប៉ាច គីមមួយ ដែលធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំ លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា។

ក្នុងនោះដែរ សម្រាប់រូបមួយសន្លឹកនេះ បើសិនជា មិនឃើញអ្នករាំនៅពីក្រោយទេ អ្នកគាំទ្រច្បាស់ជាគិតថា គីមមួយ គឺជា CL មិនខាងនោះទេ។ ព្រោះថាការរៀបចំខ្លួន ម៉ូតសក់ និងទឹកមុខរបស់នាង គឺដូចនឹង CL បេះដាក់តែម្តង។

គួរបញ្ជាក់ដែរថា មិនមែនតែកញ្ញា ប៉ាច គីមមួយ ម្នាក់ទេ ដែលជាតារាចូលចិត្តតែងខ្លួនដូច CL ក្នុងនោះក៏មានតារារួមទ្រនំដូចជា អ្នកនាង ពេជ្រ សោភា និងកញ្ញា ទេព បូព្រឹក្សផងដែរ។ ប៉ុន្តែអ្នកគាំទ្រ សង្កេតឃើញថា មានតែកញ្ញា ប៉ាច គីមមួយ តែម្នាក់ប៉ុណ្ណោះ ដែលរៀបចំខ្លួនដូច CL ខ្លាំងនិងសាកសមជាងគេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
រូបដែលឃើញ ប៉ាច គីមមួយ ដូចCL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ