ភ្នំពេញ៖ ជីវិតគ្រួសារ របស់តារាសម្ដែងស្រីល្បី ឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈ អ្នកនាង សារ៉ាយ សក្្ខណា កំពុងតែទទួលបានសុភមង្គល យ៉ាងពេញទំហឹង ដោយមានស្វាមីសង្ហា ដែលពូកែយកចិត្ត ថ្លើមនាង មិនឲ្យទាស់ចិត្តឡើយ។

ជាងនេះទៅទៀត តារាស្រីរូបនេះ ក៏ទទួលបានចំណង កូនស្រីដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ ដែលកាន់តែធ្វើឲ្យជីវិតគ្រួសារនាង មានភាពកក់ក្ដៅខ្លាំងឡើង។

ជាក់ស្ដែង ទើបតែវិលទៅក្រៅទេសវិញ មិនបានប៉ុន្មានផង ស្រាប់តែ អ្នកម្ដាយសម័យថ្មីរូបនេះ​ បានបង្ហោះវីដេអូខ្លីមួយ លើគណនីហ្វេសប៊ុកខ្លួន ឲ្យឃើញពីសកម្មភាព កូនស្រីសំណព្វចិត្ត កាន់នំខេក ជូនប៉ាៗ ក្នុងថ្ងៃកំណើត ។

ទង្វើនេះបង្ហាញឲ្យ ប្រិយមិត្ត កាន់តែដឹងច្បាស់ថា កូនស្រី បណ្ដូលចិត្ត របស់ សារ៉ាយ​ សក្ខណា នៅតូចប៉ុណ្ណឹងសោះ តែពិតជា ចេះ ឆ្លាតខ្លាំង ជាពិសេសមិនត្រឹមតែមាន មុខមាត់គួរឲ្យក្នាញ់ទេ នាងតូចនេះ ក៏ពូកែយកចិត្តប៉ាម៉ាក់ គេខ្លាំង មិនធម្មតាដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ ខាងក្រោម ៖

កូនស្រី​ សារ៉ាយ សក្ខណា
កូនស្រី​ សារ៉ាយ សក្ខណា
កូនស្រី​ សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា