ភ្នំពេញ៖ ក្រោយពីមានរឿងកើតឡើងថាម្ចាស់ពានរង្វាន់The Voice Cambodia លោកប៊ុត សីហា ថាពាក់ព័ន្ធ នឹងគ្រឿងញៀនធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាអស់សង្ឃឹមយ៉ាងខ្លាំង និងធ្វើឲ្យតារារូបនេះបាត់បង់​ឱកាសជាច្រើន។

លើសពីនេះ ក្រោយពីបានជួបរឿងនេះ តារារូបនេះក៏បានប្រកែកថាខ្លួនមិនបានធ្វើរឿងនេះនោះទេ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើន ចង់ដឹងការពិតថា លោកពិតជាមិនប្រើប្រាស់គ្រឿងញៀន មែន ឫយ៉ាងណា រហូតចង់ឲ្យលោកពិនិត្យទឹកនោះទៀតផង។

ពេលនេះ លោកប៊ុត សីហា ក៏ធ្វើតាមអ្នកគាំទ្រហើយ ដោយតាមរយៈហ្វេសប៊ុករបស់លោកប៉ុន្មាននាទីមុន បានបង្ហោះ រូបភាពក្រដាសដែលស្តីពីការពិនិត្យទឹកនោម ដែលបញ្ជាក់ថា ក្នុងខ្លួនលោក គ្មានសារធាតុគ្រឿងញៀននោះទេ ហើយលោកក៏បានសរសេរយ៉ាងដូច្នោះថា៖

«លទ្ធផលដែលខ្ញុំបានទៅធ្វើតេស្ត ទឹកនោម កាលពីថ្ងៃទី 12/03/2018 តែខ្ញុំទុក្ខធុរៈផ្ទាល់ខ្លួនរវល់ ចឹងអត់បាន Post ប្រាប់ពួកបងៗអ្នកសារព័ត៌មានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះដូចជាខ្ញុំអីជាដើម.. និយាយឲ្យស្រួលស្តាប់ម្មងទៅគឺ , (ពួកអាព័ត៌មានមិនពិត និង ព័ត៌មានក៏មិនចំព័ត៌មាន និយាយឲ្យចំទៅ (មានតែនិយាយដើមគេ និងហែកកេរ្តិ៍ ដើមគេសោះ) ផ្សាយចេញមក ដើម្បី បញ្ចេញ កំហឹងគុំគួនរបស់ខ្លួន ដែលមិនខ្វល់ពីអ្នកណាទាំងអស់..មិនខ្វល់ពីរឿងនោះពិត ពិត ឬក៏មិនពិត។ សំខាន់ឲ្យតែបានបំផ្លាញអនាគត និងកេរ្តិ៍ឈ្មោះមនុស្សម្នាក់ នោះ..(មាសសុទ្ធមិនខ្លាចភ្លើងទេ)»៕

លោកប៊ុត សីហា
ក្រដាសពិនិត្យទឹកនោមរបស់ប៊ុត សីហា
ក្រដាសពិនិត្យទឹកនោមរបស់ប៊ុត សីហា
ក្រដាសពិនិត្យទឹកនោមរបស់ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា