បរទេស៖ លោក Hans-Wilhelm Muller-Wohlfahrt ដែលជាអតីតវេជ្ជបណ្ឌិតដ៏ល្បីល្បាញមួយរូប របស់ក្រុមបាល់ទាត់ Bayern Munich បានធ្វើការវាយប្រហារពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ ទៅលើលោក Pep Guardiola ដែលជាអតីតគ្រូបង្វឹកក្រុមយក្សមួយនេះ (Bayern Munich) ។

វេជ្ជបណ្ឌិតរូបនេះ បានលើកឡើងថា លោក Guardiola ជាមនុសម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងតិចតួចបំផុត ព្រមទាំងជាមនុស្សដែលរស់នៅ ក្នុងភាពភ័យខ្លាច ដោយការបាត់បង់អំណាចផងដែរ។

លោកថា ទំនាក់ទំនងលោក ជាមួយនឹង Guardiola កាន់តែមិនចុះសម្រុងនឹងគ្នា រហូតដល់ថ្នាក់រូបលោក សុខចិត្តលាលែងពីតំណែង ក្រោយពីបានបម្រើក្រុម Bayern Munich អស់រយៈពេល ៣៨ឆ្នាំកន្លងមក។

លោក Muller-Wohlfahrt បានសរសេរនៅក្នុងសៀវភៅរបស់លោកថា៖ 

លោក Pep Guardiola
«Guardiola មិនមានទំនុកចិត្តលើខ្ញុំ និងក្រុមគ្រពេទ្យរបស់ខ្ញុំទេ។ គាត់មិនដែលបានបង្ហាញចំណាប់អារម្មណ៍ ផ្នែកវេជ្ជសាស្រ្តនោះទេ។ ផ្ទុយទៅវិញ គាត់តែងតែទាមទារអព្ភូតហេតុពីការព្យាបាលរបស់យើង។ នៅពេលដែលយើងជួបគ្នាលើកទី៣ លោក Guardiola បានដើរមករកខ្ញុំហើយបានចាប់ផ្តើម និយាយទាំងស្រែកគំហកថា យ៉ាងមិចហើយនៅទីនេះ? ខ្ញុំគិតថា ខ្ញុំបានមកកាន់ក្លិបដែលមានផ្នែកវេជ្ជសាស្រ្តដ៏ល្អបំផុត នៅលើពិភពលោកប៉ុណ្ណោះ។ ខ្ញុំយល់ឃើញថា Guardiola គឺជាមនុស្សដែលមានជំនឿចិត្ត តិចតួចណាស់លើខ្លួនឯង ហើយគាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីលាក់បំបាំងចំណុចនេះ ពីមនុស្សដទៃទៀត។ នេះហើយគឺជាមូលហេតុ ដែលបណ្តាលឲ្យគាត់រស់នៅ ក្នុងភាពភ័យខ្លាចរឿងបាត់បង់អំណាចជានិច្ច» ៕
លោក Hans-Wilhelm Muller-Wohlfahrt
Guardiola និងលោក Hans-Wilhelm Muller-Wohlfahrt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]