ការសម្រកទម្ងន់គឺជារឿងមួយដ៏សំខាន់ បើនិយាយចំពោះអ្នកដែលលើសទម្ងន់ ឬមានបំណងចង់កាត់បន្ថយទម្ងន់ ហើយជាទូទៅជម្រើសមួយដែលភាគច្រើនពួកគេតែងតែជ្រើសរើសនោះគឺការធ្វើលំហាត់ប្រាណ ឬការប្រើប្រាស់ផលិតផលមួយចំនួន។ ប៉ុន្តែពួកគេពុំសូវយកចិត្តទុកដាក់ជាមួយនឹងទម្លាប់នៃការរៀបចំរបបអាហារឲ្យបានត្រឹមត្រូវនោះទេ ហេតុនេះជាមូលហេតុបានជាធ្វើឲ្យមនុស្សមួយចំនួនពុំទទួលបានលទ្ធផលល្អ។

ដូច្នេះប្រសិនបើអ្នក ផ្លាស់ប្តូរទម្លាប់នៅក្នុងការទទួលទានអាហារឲ្យបានត្រឹមត្រូវ បូកផ្សំជាមួយនឹងការតាំងចិត្តធ្វើលំហាត់ប្រាណបន្ថែមទៀតនោះ វានឹងអាចជម្រុញឲ្យអ្នកទទួលបានជោគជ័យនៅក្នុងការស្រកទម្ងន់ជាមិនខាន។ 

រូបភាពតំណាង

ខាងក្រោមនេះគឺជាអាហារដែលល្អបំផុតសម្រាប់បន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ចំពោះអ្នកដែលព្យាយាមចង់សម្រកទម្ងន់ ដើម្បីទទួលបានជោគជ័យ។

#គ្រាប់អាល់ម៉ុន (អាចរកទិញបាននៅតាមផ្សារទំនើប)

គ្រាប់អាល់ម៉ុនជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ វីតាមីន C ជាតិខ្លាញ់ម៉ូណូ(Mon fat) ជាតិខ្លាញ់ polyunsaturated និងមានជាតិកាល់ឡូរីទាប។ ទាំងនេះអាចជួយឲ្យរាងកាយកាត់បន្ថយនូវបរិមាណកូលេស្តេរ៉ុល និងជួយកម្ចាត់ទម្ងន់ដែលអ្នកមិនត្រូវការចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកទទួលទានវាឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

#ផ្លែប៉ោម

ការបន្ថែមការទទួលទានផ្លែប៉ោមជាមួយនឹងរបបអាហារប្រចាំថ្ងៃ(ប៉ុន្តែមិនមែនមានន័យថាអ្នកទទួលទានផ្លែប៉ោមជំនួសអាហារប្រចាំថ្ងៃនោះទេ) គឺអាចជួយអ្នកក្នុងការសម្រកទម្ងន់បាន ព្រោះវាមានផ្ទុកនូវជាតិ pectin ដែលអាចបន្ថយល្បឿននៃការរំលាយអាហារ និងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ឬហៅថាមិនឈ្លានអាហារ។  

គ្រាប់អាល់ម៉ុន

#ផ្លែចេក

ចេកគឺជាប្រភពដ៏ល្អនៃជាតិម្សៅ ដែលជាសារធាតុមួយសំខាន់ក្នុងការសម្រកទម្ងន់ ព្រោះរាងកាយរបស់អ្នកធ្វើការរំលាយអាហារជាតិម្សៅយឺតៗ ដោយស្វ័យប្រវត្តិតាមលក្ខណៈធម្មជាតិយឺត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។ នេះជាមូលហេតុនៃការបន្ថែមការផ្លែចេកទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺអាចជួយឲ្យអ្នកស្រកទម្ងន់។

#សណ្តែកខ្មៅ និង សណ្តែកក្រហម

ពពួកសណ្តែកប្រភេទនេះអាចជួយដុតកំទេចកាល់ឡូរី ក្នុងការកាត់បន្ថយជាតិខ្លាញ់ក្បាលពោះរបស់អ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតមិនឃ្លានអាហារផងដែរ។ ម្យ៉ាងវិញទៀតនៅក្នុងពពួកសណ្តែកពណ៌ខ្មៅមួយពែងបានផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីនចំនួន ១៥ក្រាម ដែលមិនមានផ្ទុកជាតិខ្លាញ់ឆ្អែតនោះទេ។  

សណ្តែកខ្មៅ

#ការ៉ុត និង ម្ទេស

បន្លែមួយនេះអាចជួយអ្នកបញ្ចុះទម្ងន់បានតាមរយៈការប្រភពជាតិទឹក និងជាតិសរសៃខ្ពស់ដែលវាផ្ទុក ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត និងកាត់បន្ថយការទទួលទានអាហារ។ ចំណែកឯម្ទេសវិញវាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរំលាយអាហាររបស់អ្នក ព្រោះវាមានផ្ទុកនូវ capsaicin ដែលអាចបង្កើនសមត្ថភាពរាងកាយក្នុងការដុតកំទេចជាតិខ្លាញ់។

#ប្រេងដូង

ជាមួយគ្នានេះផងដែរ ប្រេងដូងក៏មានមានប្រសិទ្ធភាពធ្វើឲ្យអ្នកមានចង្កេះស្អាត ព្រោះវាមានផ្ទុកនូវជាតិខ្លាញ់ល្អចំពោះរាងកាយ និងមិនធ្វើឲ្យអ្នកឡើងទម្ងន់ ហើយថែមទាំងជួយផ្តល់ថាមពលដល់រាងកាយផងដែរ។ 

ម្ទេស

#កាហ្វេ និងសូកូឡាខ្មៅ

ការផឹកកាហ្វេច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ប៉ុន្តែវាត្រូវបានគេដឹងថាការទទួលទានកាហ្វេមួយពែងក្នុងមួយថ្ងៃគឺពិតជាអាចបង្កើនល្បឿននៃការរំលាយអាហាររបស់អ្នក ដែលជាហេតុផលមួយជួយឲ្យរាងកាយរបស់អ្នកស្រកទម្ងន់បាន។ រីឯសូកូឡាខ្មៅក៏ជួយឲ្យអ្នកស្រកទម្ងន់បានតាមរយៈការបង្កើនល្បឿនៃការរំលាយអាហារផងដែរ។

កាហ្វេ

#ស៊ុត និង យ៉ាអួ

ជាការពិតស៊ុតជាប្រភពនៃប្រូតេអ៊ីនដែលជួយកាត់បន្ថយចំណង់អាហាររបស់អ្នកបានយ៉ាងល្អ។ ម្យ៉ាងវិញទៀតអ្នកអាចទទួលទានយ៉ាអួសម្រាប់អាហារសម្រន់រយៈពេល ៣ម៉ោងមុនពេលទទួលទានអាហារពេលថ្ងៃ នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ដែលនាំឲ្យអ្នកអាចកាត់បន្ថយការទទួលទានអាហារច្រើនពេករហូតធ្វើឲ្យឡើងទម្ងន់។ 

យ៉ាអួ

#ផ្លែក្រូចថ្លុង និង ដំឡូងបារំាង

អ្នកអាចទទួលទានដំឡូងបារាំងនូវបរិមាណល្មម ដើម្បីកាត់បន្ថយការឃ្លានអាហារហួសប្រមាណ ព្រោះដំឡូងបារំាងមានផ្ទុកនូវជាតិម្សៅ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត។ នៅក្នុងនេះផងដែរ ផ្លែក្រូចថ្លុងក៏មានផ្ទុកសារធាតុមួយអាចបន្ថយអាំងស៊ុយលីន ដែលធ្វើឲ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ៕  

ផ្លែក្រូចថ្លុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]