អេស្ប៉ាញ៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើន បានលេចឮថា កីឡាករ Neymar ចង់ចាកចេញពី PSG នៅចុងរដូវកាលនេះ ខណៈដែលក្រុមហ៊ុនសម្ភារកីឡា Nike ក៏បាននឹងកំពុងជំរុញឲ្យ Real Madrid តាមទិញយកខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ។

អ្វីដែលពិសេសនោះ ក្រុម Nike អះអាងថា នឹងជួយផ្តល់ប្រាក់បន្ថែមទៅឲ្យ Real Madrid បើសិនមានការខ្វះខាតថែមទៀតផង។

ព័ត៌មានមួយនេះ បានធ្វើឲ្យគូប្រជែងរបស់ Nike គឺក្រុមហ៊ុន Adidas កំពុងតែភ័យខ្លួនជាខ្លាំង ក៏ព្រោះថាបច្ចុប្បន្ន Adidas គឺជាអ្នកឧបត្ថម្ភធំ នៃសម្ភារកីឡាផ្សេងៗដល់ Real Madrid ដូច្នេះប្រសិនបើ Nike ពិតជាមានបំណងជួយ Real Madrid តាមទិញ Neymar មែននោះ នោះក្រុមជើងឯក Champions League មួយនេះ អាចនឹងផ្តាច់កុងត្រាជាមួយ Adidas ដោយងាកទៅចុះកុងត្រាជាមួយ Nike វិញជាមិនខាន។

គួរឲ្យដឹងថា ក្រុម Real Madrid ទើបតែបានចុះកុងត្រាជាមួយ Adidas កាលពីឆ្នាំមុន តែប៉ុណ្ណោះ ដោយ Real Madrid នឹងទទួលបាន ជិត៦០លានផោន (ប្រហែល ៨៣លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំផងដែរ។

ជាមួយគ្នានេះដែរ បើតាមអ្នកវិភាគបានឲ្យដឹងថា ប្រសិនបើកីឡាករ Neymar សម្រេចចិត្តមកលេងនៅកីឡដ្ឋាន Santiago Bernabeu វិញនោះ ចំណូលប្រចាំឆ្នាំរបស់ Real Madrid នឹងអាចកើនឡើងច្រើនជាង ៤០០លានដុល្លារអាមេរិក (បច្ចុប្បន្នរកបានត្រឹម ២១៦លានដុល្លារអាមេរិកប៉ុណ្ណោះ) ឯណោះ ៕

កីឡាករ Ronaldo និង កីឡាករ​ Neymar
ឈុតអាវរបស់ Real Madrid ដែលផលិតដោយ Adidas
Forbes Magazine
តារាងចំណូលប្រចាំឆ្នាំរបស់ក្លិបធំៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]