បច្ចុប្បន្ន រថយន្ត Ford Ranger ជារថយន្ត Pick Up ដែលទទួលបានការពេញនិយមបំផុតនៅប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ពីសំណាក់អតិថិជនទាំងគុណភាព សមត្ថភាព និងបច្ចេកវិទ្យា។ ជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានបើកទទួលការកក់ទុកជាមុននូវរថយន្ត Ford Ranger 2019។ 

Ford Ranger 2019

បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia បានឲ្យដឹងថា កំពូលរថយន្ត Pick Up Ford Ranger 2019 បានធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលធ្វើអោយរថយន្តនេះ កាន់តែរឹងមាំ កាន់តែខ្លាំង និងកាន់តែទំនើបលើសពីរថយន្ត Pick Up ដ៏ទៃ។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Ranger 2019 នោះរួមមាន៖
• ចង្កៀងគុជ HID Headlamp និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញ សម្រាប់រថយន្តនេះនៅពេលដែលមានវត្តមាននៅលើផ្លូវ និងមានហ្វាកូដអូតូ ដែលអាចទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិ នៅពេលមានរថយន្តមកពីខាងមុខ 

ចង្កៀងគុជ

• បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Push Button Start) 

Push Button Start

• ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Assisted Parallel Parking) អាចជួយសម្រួលឲ្យអ្នកបើកបរចូលចតដោយស្វ័យប្រវត្តិ ដោយដោយគ្រាន់តែធ្វើការអបហ្វ្រាំងតែប៉ុណ្ណោះ 

Assisted Parallel Parking

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយ ដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវដោយចៃដន្យ នៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។

Lane Keeping Alert and Lane Keeping Aid

ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) អាចឲ្យអ្នកបើកបរធ្វើការកំណត់ ទៅលើល្បឿនក៏ដូចជាចម្ងាយ ចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿន ដែលបានកំណត់។ 

Adaptive Cruise Control

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ប្រព័ន្ធនេះមានទំនាក់ទំនងផ្សារភ្ជាប់ ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យ អ្នកបើកបរធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយសុវត្ថិភាពមួយដោយបញ្ចេញសម្លេង និងបង្ហាញសញ្ញាគ្រោះថ្នាក់ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនចៀសផុត ពីគ្រោះថ្នាក់ដែលមានចំពោះមុខ 

Forward Collision Warning

និងប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)។

Driver Alert System

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]