ភ្នំពេញ៖ ជាការពិតណាស់ កាលពីថ្មីៗនេះ មង្គលការរបស់នាយចយ បានធ្វើឡើងទៅយ៉ាងអធិកអធម ជាមួយនឹងការភ្ញាក់ផ្អើលពីមហាជនជាច្រើន ដែលតារារូបនេះរកបានភរិយាដែលស្រស់ស្អាត ស្រលាញ់លោកអស់ពីចិត្ត។

ក្រៅពីតារារូបនេះ បានសាងគ្រួសារជាមួយនឹងនារីដ៏ស្រស់ស្អាតរូបនេះ ក៏ឃើញមានតារាប៉ុន្មានដួងទៀត ដែលអភ័ព្វជាមួយនឹងមុខមាត់ និងរូបរាង ដោយគេទាំងនោះសុទ្ធតែជាតារាកំប្លែង មានទេពកោសល្យ និងមានមនុស្សជាច្រើនបានស្គាល់។

នៅក្នុងនោះដែរ តារាខ្លះក៏បានរៀបការមានកូន យ៉ាងមានសុភមង្គល និងពោរពេញដោយភាពរីករាយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជំនួសពួកគេមែនទែន លើសពីនេះនៅក្នុងមង្គលការរបស់ពួកគេ សុទ្ធតែផ្អើលអស់អ្នកសិល្បៈ ដោយក្នុងនោះមានដូចជា៖

១) នាយក្រិន

តារាកំប្លែងមានមាឌតូចល្អិតរូបនេះ មានសំណាងទទួលបានភរិយាដែលថ្នាក់ថ្នមមើលថែគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះក៏ទទួលបានចំណងដៃកូនប្រុសបច្ចុប្បន្នកូនៗរបស់តារាកំប្លែងរូបនេះ លូតលាស់ និងមានកម្ពស់ខ្ពស់ សឹងធំជាងឪពុកទៅហើយ។ 

នាយក្រិន និងភរិយា
នាយក្រិន និងភរិយាព្រមទាំងកូនប្រុស

២) នាយចយ

តារាកំប្លែងរូបនេះ ទើបតែរៀបការជាមួយនឹងភរិយាដ៏ស្រស់ស្អាត ធ្វើឲ្យបុរសជាច្រើននៅក្នុងប្រទេសច្រណែន និងវាសនារបស់លោកមិនស្ទើរនោះទេ។ យ៉ាងណាមិញ ទម្រាំតែមានថ្ងៃនេះតារារូបនេះត្រូវរងពាក្យមើលងាយ និងរិះគន់ ជាច្រើន ក៏ប៉ុន្តែតារារូបនេះនៅតែបន្តស្រលាញ់ និងចាប់ដៃគ្នាដើរទៅមុខជានិច្ច។ 

នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា

៣)នាងកន្តុបអឺត

ចំណែកឯតារាកំប្លែងរូបនេះវិញ បានសាងកេរ្តិ៍ឈ្មោះច្រើនមិនធម្មតា ដែលស្ថិតនៅក្រោមទ្រនំរបស់នាយកុយ ក៏បានឈប់ពីសិល្បៈទៅសាងសុភមង្គលរៀបការជាមួយនឹងស្វាមី។ ជាការពិត ពិធីមង្គលការរបស់តារារូបនេះក៏ធ្វើឲ្យកក្រើកពិភពសិល្បៈមិនធម្មតាដែរ៕ 

នាងកន្តុបអឺត និងស្វាមី
នាងកន្តុបអឺត និងស្វាមី
នាងកន្តុបអឺត និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន