អង់គ្លេស៖ បន្ទាប់ពីបរាជ័យទៅលើក្រុម Sevilla ក្នុងលទ្ធផល ២-១ លើទឹកដីខ្លួនឯង ធ្លាក់ចេញពីពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ លោក Jose Mourinho បានបន្ទោសខ្លួនឯងថា ការចាញ់នេះ គឺជាកំហុសរបស់លោក។ 

លោក Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហើបថា នេះគឺជាកំហុសរបស់លោកតែម្នាក់ប៉ុណ្ណោះ ដែលបណ្ដាលឲ្យក្រុមទាំងមូលខកចិត្ដ ពោលគឺ មិនមែនមកពីកីឡាករនោះឡើយ។ 

លោក Jose Mourinho
«នៅពេលដែលក្រុមឈ្នះ អ្នករាល់គ្នាគឺឈ្នះ ប៉ុន្ដែពេលដែលក្រុមចាញ់ គ្រូបង្វឹកគឺជាអ្នកចាញ់។ រឿងនេះវាកើតឡើងគ្រប់ទីកន្លែង ដូចជា អង់គ្លេស អេស្ប៉ាញ ចិន ជាដើម។ ខ្ញុំបានចាញ់ ហើយច្បាស់ណាស់ ខ្ញុំគឺជាអ្នកបង្កកំហុសនេះ» Mourinho និយាយ។

គួរឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United នឹងព្យាយាមយកចិត្ដទុកដាក់ទៅលើពានរង្វាន់ FA Cup ដោយសារតែ នៅសល់ត្រឹមពានមួយនេះប៉ុណ្ណោះ ដែលក្រុមដឹកនាំដោយលោក Jose Mourinho អាចដណ្ដើមបាន រដូវកាលនេះ ៕ 

Man Utd ភ្លាត់ចាញ់ Sevilla ២-១ កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]