សិង្ហបុរី៖ ក្រុមជើងឯកលីកកំពូលកម្ពុជា បឹងកេត នឹងត្រូវសួរសុខទុក្ខក្រុមម្ចាស់ផ្ទះរបស់សិង្ហបុរី Home United ក្នុងពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុតាមពូល នៅវេលាម៉ោង ៦:៣០នាទី ល្ងាចនេះ។

ក្រុមទាំង២ បានជួបគ្នាម្ដងហើយ កាលពីជើងទី១ ក្នុងទឹកដីពហុកីឡដ្ឋានជាតិ ដែលកាលនោះ បឹងកេត បានយកឈ្នះដោយលទ្ធផល ៣-២។

ចំពោះក្នុងតារាងចំណាត់ថ្នាក់វិញ បឹងកេត ស្ថិតក្នុងពូល F ដែលសព្វថៃ្ងស្ថិតនៅបាតតារាង មានត្រឹម ៣ពិន្ទុ ឆ្លងកាត់ការប្រកួតចំនួន ៣ប្រកួត ដោយឈ្នះ១ និងចាញ់២ ស្មើជាមួយក្រុម Shan United ដែលមាន ៣ពិន្ទុដូចគ្នា ខណៈ Home United មាន៤ពិន្ទុ ស្ថិតនៅលេខ២ និងក្រុម Ceres Negors មាន៧ពិន្ទុ ស្ថិតនៅកំពូលតារាង ៕ 

Home United ប៉ះ បឹងកេត ល្ងាចនេះ
ក្រុមទាំង២ កាលប៉ះគ្នា ជើងទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]