អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានភ្លាត់ស្នៀតចាញ់ក្រុមអេស្ប៉ាញ Sevilla នៅក្នុងទឹកដីខ្លួនឯង បណ្តាលឲ្យអ្នកគាំទ្រមួយចំនួន មានការអាក់អន់ស្រពន់ចិត្តខ្លាំងមែនទែន។

ចាប់ផ្តើមការប្រកួតភ្លាម ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក គួរឲ្យជក់ចិត្ត តែក្រុមទាំងពីរមិនមានសំណាងរកគ្រាប់បាល់បានទេ ខណៈដែលតង់ទីមួយបានបញ្ចប់ទៅដោយលទ្ធផល ០ទល់០។

លុះនៅនាទី៧៤ កីឡាករ Wissam Ben Yedder បានស៊ុតរកគ្រាប់បាល់ឲ្យ Sevilla នាំមុខមុន ១ទល់នឹង០។ មិនទាន់បានប៉ុន្មានផង នៅនាទីទី៧៨ កីឡាករ Ben Yedder ដដែល បានតែតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតឲ្យ Sevilla កាន់តែមានសង្ឃឹម ដោយលទ្ធផល ២ទល់០។

យ៉ាងណាមិញ បើទោះបីជាកីឡាករ Romelu Lukaku តែតបញ្ចូលទីនៅនាទីទី៨៤ ក្តី ក៏មិនអាចជួយ Man Utd បានដែរ ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ២-១។

ការចាញ់នៅក្នុងផ្ទះខ្លួនឯងបែបនេះ ធ្វើឲ្យក្រុម Man Utd មានភាពអាម៉ាស់មុខមែនទែន ដោយសារការឈ្នះនៅក្នុងវគ្គ ១៦ក្រុម របស់ Man Utd ចុងក្រោយគេបំផុតគឺនៅតាំងពីរដូវកាល ២០១៣-២០១៤ មកម្ល៉េះ ៕ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]