រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ មីនា ២០១៨​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​ខាង​មុខ​ភ្នំពេញ​វ៉​ត​ធ័​រ​ផាក​) មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន កើតឡើង រវាង​ម៉ូតូ​១​គ្រឿង និង​រថយន្ត​មួយ​គ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បែក​មុខ​បែក​មាត់​។

ម៉ូតូដែលបុកឡាន

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ ស្លាក​លេខ ភ្នំពេញ 2L-8688 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FQ-3783 ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​បុក​រថយន្ត​ឡង់​គ្រី​ស័​រ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​របួស​បែក​មុខ​បែក​មាត់​តែ​ម្ដង​៕

បុរសដែលបើកម៉ុតូបុកឡាន
បុរសដែលបើកម៉ុតូបុកឡាន
បុរសដែលបើកម៉ុតូបុកឡាន
ម៉ូតូដែលបុកឡាន
ឡានដែលត្រូវម៉ូតូបុក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]