ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ខឹង​ម្តាយ​ខ្លួន​ស្តីបន្ទោស​ក៏​បាន​សម្រេចចិត្ត​ទៅ​ចង​.​ក​សម្លាប់​ខ្លួន ហេតុនេះ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រេន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ រ៉ា​ន សៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ម្តាយបង្កើត​ស្តីបន្ទោស​ឲ្យ ពី​រឿង​ដើរ​លេង​ច្រើ​ង និង​សេពគប់​មិត្តភក្តិ ពួកម៉ាក​ដែល​ជា​ក្មេង​ៗ​ដូច​គ្នា ដោយ​ខ្លាច​កូន​ដើរ​បង្ករឿង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ខឹង និង​ម្តាយ​ស្ដីបន្ទោស​ឲ្យ​ក៏​បាន​យក​ខ្សែលួស​ហ្វ្រាំង​កង់​ទៅ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​ជាមួយ និង​ដំបូល​រោង​បណ្ដាល​ឲ្យ​ស្លាប់ ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួច ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី ៕

សាកសពជនរងគ្រោះដែលធ្វើអត្តឃាត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]