ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងថា ប្រទេសឡាវ កំពុងធ្វើការ ស្នើសុំដាក់ ចង្វាក់រាំវង់ ចូលទៅក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​  ស្រាប់តែមុននេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយលើគណនិហ្វេសប៊ុកខ្លួន ដែល អត្ថន័យ ចាក់ដោតបេះដូងខ្លាំង តែម្ដង។

ក្នុងនោះ អ្នកនាង ក៏បានសរសេររៀបរាប់ បង្គប់ដោយខ្លឹមសារថា ៖ « សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឡាវ ដែលបានមើលឃើញ នឹង យល់តម្លៃនៃ ចង្វាក់រាំវង់ ហើយបានដាក់បព្ចាូលទៅជាបេតិកភណ្ឌរបស់ខ្លួន ។សង្ឃឹមថា ម្ចាស់ថ្មីនៃ ចង្វាក់រាំវង់ នឹងផ្តល់ភាពយកចិត្តទុកដាក់ ទៅលើរូបអ្នកជារៀងរហូត ។ អ្នកនៅធ្វើអី បើគេមើលមិនឃើញតម្លៃអ្នកផង»

គ្រាន់តែអាន សារនេះភ្លាម ក៏មានប្រិយមិត្តជាច្រើន នឹកអាណិត ខ្លោចចិត្ត ស្ទើរស្រក់ទឹកភ្នែក ពីវប្បធម៌ ប្រពៃណីខ្មែរ ដែលមិនត្រូវបាន យុវវ័យយើងមួយចំនួន ហាក់មើលរំលង៕

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម