ភ្នំពេញ៖ អ្នកគ្រប់គ្រង និង​អ្នក​ជំនាញ​របស់​Starbucks ដែល​ជា​ម៉ាក​កាហ្វេល្បី​លំដាប់​ពិភពលោក បាន​ចែករំលែកព័ត៌មាននៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ដើម្បី​បង្ហាញ​ពីកិច្ចខិតខំ​របស់​ដៃគូ (បុគ្គលិក) របស់Starbucks តាមផ្នែកមួយៗ ព្រមទាំង​ឱកាសការងារ ដែល​ពួកគាត់​ទទួល​បាន​ពី​ហាង​កាហ្វេ​​ Starbucks បានផ្តល់ឲ្យ ព្រមទាំងកិច្ចខិត​ខំប្រឹងប្រែងរបស់ហាង​កាហ្វេ Starbucks ដើម្បីអភិវឌ្ឍ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិករបស់ Starbucksទាំងមូល។

វេទិការពិភាក្សា រៀបចំដោយហាងកាហ្វេ Starbucks ឱកាសពី Starbucks

​ក្នុង​កិច្ចពិភាក្សា​ស្តីពី ”ឱកាសពី Starbucks: ភ្ជាប់ជាមួយអ្វីមួយកាន់តែធំ” នៅថ្ងៃ​ទី០៩ មីនា លោក ប៉ោ លីម​ អ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia បានមានប្រសាសន៍​ថា៖

“បុគ្គលិករបស់យើង ដែល​​​Starbucks​ ហៅពួកគាត់ថាជា “ដៃគូ” គឺជាបុគ្គលដ៏សំខាន់សម្រាប់Starbucks។ ចំណង់​ចំណូល​ចិត្ត និង​ការប្តេជ្ញាចិត្តរបស់ពួកគេ គឺលើសពីការរំពឹងទុករបស់អតិថិជន និងបង្កើតមូលដ្ឋាន​គ្រឹះដ៏រឹងមាំ​សម្រាប់ Starbucks ដើម្បី​បន្តការ​រីកចម្រើន​របស់យើង​ នៅទូទាំងប្រទេសកម្ពុជា​ នាឆ្នាំ​ខាង​មុខ​នេះ​ទៀត។ យើង​នឹង​បន្តផ្តោត​សំខាន់​ទៅ​លើ​ដៃគូរបស់យើង តាមរយៈឱកាសជាច្រើន ជំរុញទឹកចិត្ត​ពួកគេឲ្យ​ផ្សារភ្ជាប់​​ជាមួយអ្វី​ដែល​ធំ​ជាងមុន និង​ចូលរួម​ជាមួយ​បេសកកម្ម​របស់​Starbucks ជារៀង​រាល់​ថ្ងៃ។”
លោក ប៉ោ លីម​ អ្នកគ្រប់គ្រងទូទៅរបស់ Starbucks Cambodia

ក្នុងនោះដែរ អ្នកស្រី វណ្ណ ណារ័ត្ន អ្នកជំនាញសេវាកម្មប្រតិបត្តិការ (operations services specialist) បាននិយាយថា៖ 

“ឱកាសដែលខ្ញុំទទួលបានពី Starbucks កំឡុងពេលធ្វើការនេះ​ បានជួយឲ្យខ្ញុំបង្ហាញ​នូវទេពកោសល្យ បង្កើនសមត្ថភាពរបស់ខ្ញុំ និងធ្វើខ្លួនដ៏ល្អមួយសម្រាប់ខ្លួនឯង។ ខ្ញុំពិតជាមានភាពរីករាយនៅឱកាសដែលខ្ញុំទទួលបាន​​ និងមានមោទកភាព ដែលបានក្លាយជាដៃគូ​របស់​Starbucks នា​ពេលកន្លងមកនេះ។”

កញ្ញា ផុន សុខមាន អ្នកគ្រប់គ្រងហាងកាហ្វេ (store manager) បានឲ្យ​ដឹង​ថា ជាមួយនឹង​ឱកាស​សម្រាប់​​​​ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាល ក្រុមការងាររបស់ Starbucks តែងតែ​ផ្តល់​ការគាំទ្រ​ជានិច្ច ដើម្បីសម្រេចបាននូវគោលដៅ និងអាជីពនៅក្នុងក្តីស្រមៃរបស់កញ្ញា។ កញ្ញា​បន្តថា ក្រុម​ការងា​រ​​​​​​របស់កញ្ញាកំពុងដើរទៅមុខ ដើម្បីការរីកចម្រើនជាមួយគ្នា។

ចំណែក លោក អ លាងហេង អ្នកគ្រប់គ្រងហាងកាហ្វេតាមតំបន់ (district manager) បានបង្ហាញ​នៅ​ចំណាប់​អារម្មណ៍​របស់លោកថា បទពិសោធជាលើកដំបូង របស់លោកជាមួយអ្នកដាំកាហ្វេ នៅក្រៅប្រទេស​ បានបង្ហាញឲ្យឃើញពីគុណតម្លៃនៃរបៀប ដែលកាហ្វេ​ត្រូវបាន​ផលិតចេញ​ពី​គ្រាប់​កាហ្វេ ទៅជាកាហ្វេមួយកែវ។ លោក​បានបញ្ជាក់​ ថាគ្រាប់​កាហ្វេStarbucks ត្រូវបាន​ធ្វើឡើងចេញ​ពី​ទឹកដៃ និងទឹកចិត្តយ៉ាងផ្ចិតផ្ចង់ របស់អ្នកឆុងកាហ្វេ។

លោក អ លាងហេង អ្នកគ្រប់គ្រងហាងកាហ្វេតាមតំបន់

Starbucks បានបង្ហាញវត្តមានសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ 2015 កន្លងមក។ បន្ទាប់មក Starbucks បង្កើតសាខាជាបន្តបន្ទាប់ ដែលរួមមាននៅផ្សារAEON MALL , បឹងកេងកង, TK Avenue, Exchange Square, ផ្សារSorya Center Point, បូកគោ, ទួលទំពូង និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីធានាផ្តល់ជូនបាននៅកាហ្វេដែលមានគុណភាព​ និងភាពងាយស្រួលទៅដល់អតិថិជនរបស់ Starbucks ។

សាខាថ្មីនៅអេដែនហ្គាឌិនភ្នំពេញស៊ីធីសេនធ័រ(Eden​​​ Garden Phnom Penh​ City Center) មានទីតាំង នៅអាគារE ផ្សារEden Garden ភ្នំពេញស៊ីធីសេនធ័រ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

Starbucks ចាប់បើកដំណើរការសាខាថ្មី ដែល​ជាសាខាទី ១០ របស់ខ្លួនចាប់ពីថ្ងៃទី១០ ខែ​មិនា នេះតទៅ ដែលមានទីតាំងនៅ​អេដែនហ្គាឌិនភ្នំពេញស៊ីធីសេនធ័រ(Eden Garden Phnom Penh City Center) ដែលជាតំបន់មួយប្រមូលផ្តុំទៅដោយកន្លែងកម្សាន្តថ្មីៗ នៅចំកណ្តាលរាជធានីភ្នំពេញ។ ាមួយគ្នាន េចគោលដៅួយគ្នារបស់លោកថា ៉ននៅកាហ្វេដែលមានគុណភាព​ និងផ្តល់ភាពងាយស្រួលទៅដល់អតិថិជនរបស់ សសាខាថ្មីរបស់​Starbucks ត្រូវបានរចនាម៉ូដ ជាមួយការពិពណ៌នាពីប្រភពដើម នៃកាហ្វេStarbucks ជាមួយ​នឹងការផ្តល់ជូនភេសជ្ជៈជាច្រើនជម្រើស និងអាហារដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន​ មិនខុសពី​ សាខាទាំង៩ ផ្សេងៗ​របស់ Starbucks៕

ដៃគូ​ឆុងកាហ្វេStarbucks ណែនាំពីរបៀបពិសារ​កាហ្វេ
វេទិការពិភាក្សា រៀបចំដោយហាងកាហ្វេ Starbucks ឱកាសពី Starbucks

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]