ភ្នំពេញ៖ សព្វថ្ងៃទូរសព្ទដៃ បានក្លាយជាវត្ថុមួយដែលមនុស្សគ្រប់រូបមាននៅក្នុងដៃ ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹង មនុស្សនៅជុំវិញខ្លួន មិនថាទីជិតឬទៅឆ្ងាយ ហើយអ្វីដែលពិសេសនោះ ទូរសព្ទបានផ្ដល់នូវអត្ថប្រយោជន៍មួយផ្សេងទៀត លើសពីការរំពឹងទុកនោះគឺ កាមេរ៉ា

Huawei nova 2i

ជាក់ស្ដែងក្រឡេកមកមើល ប្រភេទកាមេរ៉ារបស់ទូរសព្ទដៃ Huawei nova 2i ដែលមានរហ័សនាមថា “អាភ្នែក4 (កាមេរ៉ា 4)” និងទើបតែចេញលក់កាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ បានធ្វើមហាជនជាច្រើន ស្រឡាញ់ និងពេញចិត្ដជាខ្លាំង ទៅលើគុណភាព ដែលសូម្បីតែតារាល្បីៗមួយចំនួនក៏ប្រើប្រាស់ និងស្រឡាញ់មិនស្ទើរនោះដែរ។

ខាងក្រោមនេះជារូបភាព និងស្ទីលឆើតឆាយរបស់តារាល្បីៗ ដែលផ្ដិតឡើងដោយHuawei nova 2i៖ 

កញ្ញា ឌុច លីដា
កញ្ញា សុផា លីនដា
តារាស្រីដែលលង់ស្រឡាញ់ Huawei nova 2i ដូចគ្នា
រូបភាព ដែលផ្ដិតចេញពី Huawei nova 2i

អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកជំនាញថតរូបនៅក្នុងកម្ពុជា លោក ឡាង សុលីណា បានបង្ហាញខ្លួននៅក្នុងកម្មវិធី Pro-Mode ដែលលោកក៏បានរៀបរាប់ពីសមត្ថភាពដ៏ពិសេសរបស់ទូរសព្ទ Huawei nova 2i ដែលនេះហើយជាមូលហេតុ ធ្វើឲ្យទូរសព្ទម៉ាកនេះ ទទួលការពេញនិយមខ្លាំងពីសំណាក់យុវវ័យ និងតារាសិល្បៈខ្មែរ។

ចង់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]