ភ្នំពេញ៖ តារាសម្តែងកញ្ញា នី មុនីនាថ ត្រូវបានអ្នកគាំទ្រស្គាល់ថាគឺជាតារាមួយដួង ដែលពូកែលេងទឹកមុខកម្សត់ៗ ស្រក់ទឹកភ្នែកបានយ៉ាងល្អ និងជាប់ឈ្មោះក្នុងចិត្តទស្សនិកជនហៅរហូតមកថាជា «តារាទឹកភ្នែក»

ស្ថិតនៅក្នុងអាជីពនេះ អស់រយៈពេលជាច្រើនឆ្នាំ កញ្ញា នី មុនីនាថ តែងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសពេលនាងដើរតួជានារីកម្សត់ស្រក់ទឹកភ្នែកម្តងៗ ក៏តែងតែទទួលបាននូវការសរសើរយ៉ាងច្រើនថា ពូកែសម្តែង ធ្វើសមដូចជានៅក្នុងសាច់រឿងពិតៗ។

ប៉ុន្តែពេលនេះកញ្ញា នី មុនីនាថ បែរជាផ្លាស់ប្តូរតួសម្តែងពីចរិតស្លូតបូត មកធ្វើជាមនុស្សដែលមានចរិតអាក្រក់ទៅវិញ ហើយថែមទាំងដើរតួជាស្រីចាស់ថែមទៀតផង នៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «ទាយាទអសុរកាយ» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលគ្រោងនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។

ដល់ពេលតុបតែងខ្លួនជានារីមានវ័យចំណាស់បែបនេះ ធ្វើឱ្យសម្រស់កញ្ញា នី មុនីនាថ ក៏បានផ្លាស់ប្តូរទៅជាបែបថ្មីមួយទៀត ដែលគេមិនធ្លាប់ឃើញពីមុនមកនោះទេ៕

តោះមកទស្សនាការតុបតែងខ្លួនជាស្រីមានវ័យចំណាស់ពីកញ្ញា នី មុនីនាថ នៅក្នុងឈុតសម្លៀកបំពាក់ទាំង ៣ ឈុតនេះ ដូចខាងក្រោមទាំងអស់គ្នា៖  

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ ក្នុងការសម្តែងរឿង ទាយាទអសុរកាយ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ