ភ្នំពេញ៖ នាយក្តី ដែលទើបតែស្បថស្បែជាមួយ នាយចឺម ថានឹងធ្វើជាបងប្អូនគ្នាអស់មួយជីវិតនោះ ថ្មីៗនេះបានបង្ហោះវីដេអូមួយចូលទៅក្នុងគណនីបណ្តាញសង្គមរបស់លោកផ្ទាល់ ដែលជាចម្រៀង Cover បទ «ជាប់រវល់» របស់តារាចម្រៀងជើងចាស់ សាន ផានិត។

នាយក្តី និងនាយចឺម

ជាក់ស្តែង ថ្មីៗនេះ ទំនាក់ទំនងរវាង នាយក្តី និងលោក សាន ផានិត ហាក់មានភាពស្និតស្នាលជាងមុន រហូតនាយក្តីបានឲ្យចែកាច់ ដែលជារបស់មានតម្លៃ និងសក្តិសិទ្ធ ដល់ទៅ៣ ដល់លោក សាន ផានិត ដើម្បីទុកជាអនុស្សាវរីយ៍ និងការពារខ្លួនផងដែរ។ លើសពីនេះ ម្តងម្កាលគេក៏បានឃើញពួកគេទាំងពីរច្រៀង និងសម្តែងរួមគ្នាទៀតផង ដែលកាយវិការនេះ បានបង្ហាញពីការស្រឡាញ់ និងរាប់អានគ្នាដូចបងប្អូនយ៉ាងអ៊ីចឹង។

នាយក្តី បានជូនចែកាច់ដល់ទៅ៣ ដល់លោក សាន ផានិត

តាមរយៈលោក សាន ផានិត ផ្ទាល់ បានបង្ហាញចំណាប់អារម្មណ៍មកកាន់ ខ្មែរឡូត ថា៖

«ប្អូនក្តី ដែលមានឈ្មោះពេញថា ឈុន សុវណ្ណភក្តី នេះ គឺជាមនុស្សល្អណាស់។ គេមានចិត្តល្អ រួសរាយរាក់ទាក់ ហើយថែមទាំងជាកូនប្រុសល្អនៅក្នុងគ្រួសារទៀតផង។»
លោក សាន ផានិត និងគ្រួសារ

ចំនែកឯ នាយក្តី ផ្ទាល់ បានប្រាប់មកកាន់ ខ្មែរឡូត ថា៖

«ការរាប់អានគ្នាជាមួយ បង សានផានិត នេះ គឺចេញពីនិស្ស័យ និងការគាំទ្ររៀមច្បង តាំងពីមុនពេលដែលខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈមកម្ល៉េះ ហើយខ្ញុំសង្ឃឹមថា ការរាប់អានគ្នានេះ នឹងកាន់តែស៊ីជម្រៅ ព្រោះបង ផានិត ជារៀមច្បងមួយរូប ដែលមានជីវិតឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយខ្ញុំក៏សង្ឃឹមថានឹងអាចសិក្សាពីគាត់ខ្លះៗដែរ។»
នាយក្តី

និយាយដល់រឿងឪពុកម្តាយវិញ នាយក្តីបានបញ្ជាក់ថា៖

«ឪពុកម្តាយរបស់ខ្ញុំគាំទ្រខ្លាំងណាស់ ចំពោះការរាប់អានដ៏ស្និតស្នាលជាមួយបង ផានិត បែបនេះ ព្រោះគាត់ក៏គិតដែរថា បង ផានិត ជាមនុស្សល្អ ចេះស្រឡាញ់គ្រួសារ ជួយការងារក្នុងសង្គមច្រើន ហើយថែមទាំងតស៊ូផលិតចម្រៀង Original មិនចាញ់តារាផ្សេងៗដែលមានផលិតកម្មធំៗជ្រកទៀតផង»។
ឪពុកម្តាយរបស់នាយក្តី

ទោះជាការរាប់អានរវាងពួកគេទាំងពីរក្នុងពេលនេះ ហាក់មានភាពស្និតស្នាលយ៉ាងណាក្តី ក៏គេមិនទាន់ដឹងច្បាស់ដែរថា ទំនាក់ទំនងនេះនឹងឈានទៅដល់ចំនុចណាដែរ នៅពេលអនាគត។

តោះ! ឥឡូវនេះមកស្តាប់ចម្រៀង ដែលនាយក្តី Cover បទ «ជាប់រវល់» របស់លោក សាន ផានិត តាមរយៈវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ចែកាច់ដែល នាយក្តី ជូនទៅលោក សាន ផានិត
ចែកាច់ដែល នាយក្តី ជូនទៅលោក សាន ផានិត
លោក សាន ផានិត និងក្រុមរាំ
លិខិតសរសើរដែលលោក សាន ផានិតទទួលបានពីការជួយការងារសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត