ភ្នំពេញ៖ តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស លោកនី រតនា និងជាអតីតបេក្ខភាពទទួលបានជ័យលាភីក្នុងកម្មវិធី «Cambodian Idol» ហាក់ដូចជាមិនសូវបង្ហាញនូវភាពឡូយឆាយ នៅក្នុងបណ្តាញសង្គមដូចតារាដទៃ។

ជាការពិតណាស់ ក្រោយពីតារារូបនេះ បានក្លាយទៅជាអ្នកចម្រៀងពេញសិទ្ធ ឃើញថាលោកកាន់តែមានរាសីខ្ពស់ និងកាន់តែខ្លាំង មានមុខនៅក្នុងកម្មវិធីតូចធំនានា មិនត្រឹមតែប៉ុណ្ណោះ លោកបានសាងប្រជាប្រិយភាពច្រើនមិនធម្មតា។

ដោយឡែក ឃើញថាបច្ចុប្បន្នតារាមួយចំនួនតែងបង្ហោះរូបភាពដែលបង្ហាញពីជីវិតទាំងស្រុងរបស់ពួកគេ ក៏ប៉ុន្តែ នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ មើលទៅដូចជាមិនសូវបង្ហោះរូបភាព ដែលស្តែងចេញពីជីវិតឯកជន និងបង្អូតរបស់មានតម្លៃដូចតារាដទៃនោះទេ។

ស្របពេលជាមួយគ្នានេះដែរ លោកក៏បានបង្ហោះសារនិយាយថា៖ «១.សម្ភារៈនិយមគឺជាគ្រឿងកាយ មិនថាត្រូវចំណាយលុយច្រើនប៉ុណ្ណាដើម្បីផ្គត់ផ្គង់វានោះទេ តែបើធាតុពិតខាងក្នុងមិនល្អ ក៍សម្ភារៈថ្លៃៗទាំងនោះគ្មានតម្លៃទៀតដែរ ! ២.ភាពហ៊ឺហារ ឡូយឆាយ នឹងភាពស្រស់ស្អាតខាងក្រៅ គឺគ្រាន់តែជាសោភ័ណ្ទភាពមួយតូចនៃជីវិតសម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ តែបើភាពស្អាតខាងក្នុងចេញពីចិត្តគំនិតនោះ វានឹងនាំអោយជីវិតយើងមានន័យ នឹងមានសោភ័ណ្ទភាព ពេញលេញ»។

តាមរយៈសារមួយនេះ ទើបដឹងថា នី រតនា លោកគិតបែបនេះ ទើបលោក មិនសូវបង្ហោះវត្ថុមានតម្លៃ និងបង្ហាញពីជីវិតឯកជនប្រចាំថ្ងៃដូចអ្នកផ្សេងយ៉ាងដូច្នោះ៕

ក្រោយពីបានអានសារនេះ រួចប្រិយមិត្តយល់យ៉ាងណាដែរ? 

តារាចម្រៀងលោកនី រតនា
តារាចម្រៀងលោកនី រតនា
តារាចម្រៀងលោកនី រតនា
តារាចម្រៀងលោកនី រតនា
តារាចម្រៀងលោកនី រតនា
សារដែលលោកនី រតនា បានបញ្ចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា