អ៊ីតាលី៖ ក្រុម Juventus បាននឹងកំពុងតែខ្នះខ្នែង ត្រៀមនាំយកកីឡាករមួយរូប របស់ Liverpool នៅក្នុងទីផ្សាដោះដូរកីឡាកររដូវក្តៅ។

កីឡាករដែល Juventus ចង់នាំយកមកកាន់ទឹកដី Allianz Stadium នោះ គឺជាខ្សែបម្រើ Emre Can ។

ក្រុម Juventus បានពេញចិត្តទៅនឹងទម្រង់លេងរបស់ Can យូរមកហើយ និងព្រមទាំងធ្លាប់បានចូលចរចា ជាមួយថ្នាក់ដឹកនាំ Bayer Leverkusen ដែលជាក្លិបចាស់របស់ Can ទៀតផង។ ផ្ទុយទៅវិញ កីឡាករសញ្ជាតិអាល្លឺម៉ង់ រូបនេះ បានសម្រេចចិត្តមកលេងឲ្យ Liverpool ទៅវិញ ដោយអះអាងថា ចង់មកសាកល្បងសមត្ថភាព នៅក្របខណ្ឌអង់គ្លេស។

កីឡាករ Emre Can កាលលេងនៅ Bayer Leverkusen

ប៉ុន្តែកុងត្រារបស់ Can ជាមួយក្លិប Liverpool នឹងត្រូវអស់សុពលភាព នៅចុងរដូវកាលដូវកាលនេះ ដូច្នេះ Can អាចមានសិទ្ធិចរចាជាមួយក្រុមផ្សេងៗ បានដោយសេរី បែបនេះហើយទើបក្រុម Juventus កំពុងខ្នះខ្នែងឆក់យកឱកាសនេះ នាំយក Can ទៅកាន់ក្លិបខ្លួនដោយមិនចាំបាច់ចំណាយលុយ ទៅលើតម្លៃខ្លួនឲ្យ Liverpool ។

កីឡាករ Emre Can

អ្នកគ្រប់គ្រងទូទៅក្លិប Juventus លោក Giuseppe Marotta បានថ្លែងប្រាប់សារព័ត៌មានថា ក្លិបរបស់លោកកំពុងតែស្វះស្វែងចរចា ជាមួយអ្នកចាត់ការរបស់កីឡាករ Can ប៉ុន្តែលោកមិនហ៊ានប្រាកដទេថា កីឡាករវ័យ ២៤ឆ្នាំ រូបនេះ នឹងមកលេងឲ្យ Juventus ១០០ភាគរយ ឬយ៉ាងណានោះទេ ព្រោះរូបគេ គឺជាកីឡាករល្អ ដូច្នេះប្រាកដជាមានក្លិបមួយចំនួនទៀត តាមចែចូវយកគេទៅលេងឲ្យក្លិបខ្លួនហើយ។ ដូច្នេះការចែចូវកីឡាកររូបនេះ នឹងមានភាពលំបាកបន្តិចសម្រាប់ Juventus ៕

អ្នកគ្រប់គ្រងទូទៅក្លិប Juventus លោក Giuseppe Marotta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]