ថៃ៖ តារាសម្តែងប្រុស Pope Thanawat បច្ចុប្បន្ននេះទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដោយបានគ្រងដំណែងជាតួឯកប្រុសនៅក្នុងរឿងភាគ «បុព្វេសន្និវាស» (Buppae Sunniwas) ជាមួយនឹងតួឯកស្រីល្បីឈ្មោះគឺកញ្ញា Bella Ranee។

Pope និង Bella ក្នុងរឿង បុព្វេសន្និវាស

ជាក់ស្តែងខ្សែភាពយន្តភាគនេះ មានចំនួនអ្នកទស្សនាយ៉ាងច្រើនកុះករ លើសរឿងភាគដទៃៗទៀតនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ទោះបីជាមានការចាក់ផ្សាយក្នុងពេលតំណាលគ្នាក៏ដោយ។

ហើយមិនត្រឹមតែល្បីសម្រាប់ទស្សនិកជនប៉ុណ្ណោះទេ ពេលនេះតារាសម្តែងលោក Pope Thanawat ក៏ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពេលជួបជាមួយនឹងតារាៗប្រុសស្រីនៅក្នុងសង្គមសិល្បៈដូចគ្នា។

ដោយកាលពីពេលកន្លងទៅនេះ នៅក្នុងកម្មវិធី «We Will Love You» គម្រប់ខួប ៤៨ ឆ្នាំ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ មានតារាប្រុសស្រីជាច្រើនដួង ទាំងតារាសម្តែង ពិធីករ ពិធីការិនី ព្រមទាំងអ្នកដឹកនាំរឿងល្បីៗ បានមកថតរូបជាមួយលោក Pope Thanawat ជាបន្តបន្ទាប់គ្នាឥតដាច់ ហើយបង្ហោះពេញអ៊ីនស្តារក្រាម និងមានអ្នកគាំទ្រចូលមក Like និងបញ្ចេញមតិយោបល់ នៅខាងក្រោមនោះជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោមនេះ ដែលតារាៗល្បីបានថតជាមួយ Pope Thanawat ដូចតទៅ ហើយផុសក្នុងអ៊ីនស្តារក្រាមខ្លួន៖  

Anne Thong
Djeaky
Kalamere
Tu Piyawadee
Aey Pornthip
Sri Rita
Thanapob
Thanapob
Kongpiya
Toey Pongsakorn
រូបភាពអ្នកគាំទ្រ
រូបថតជាមួយអ្នកគាំទ្រ
លោកា Pope Thanawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]