រុស្ស៊ី៖ សមត្ថកិច្ចក្នុងតំបន់បានប្រទះឃើញដៃមនុស្សចំនួន ២៧គូ ដែលមានគេយក មកផ្លុងចោល នៅតំបន់នេសាទមួយកន្លែង ស្ថិតនៅទីក្រុង Khabarovsk ក្បែរព្រំប្រទល់រវាងប្រទេសរុស្ស៊ី និងចិន។

ដំបូងឡើយ អ្នករស់នៅក្នុងតំបន់ម្នាក់ មានការតក់ស្លុតក្រោយប្រទះឃើញដៃម្ខាងរបស់មនុស្ស នៅក្បែរស្បោងដ៏អាថ៌កំបាំងមួយ ស្ថិតនៅបរិវេណមាត់ទន្លេ Amur។សមត្ថកិច្ចត្រូវបានរាយការណ៍ពីរឿងនេះ ហើយពេលមកដល់កន្លែងកើតហេតុ ពួកគេស្រាប់តែរកឃើញដៃកំបុតចំនួន ៥៣ ផ្សេងទៀត ដែលត្រូវបានគេច្រកនៅក្នុងស្បោង។ សរុបមក ដៃមនុស្សចំនួន ២៧ គូ ត្រូវបានប្រទះឃើញ។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នៅទីតាំងកើតហេតុ ក្រុមអ្នកសើុបអង្កេតបានប្រទះឃើញបរិក្ខារពេទ្យមួយចំនួនផងដែរ ដែលអាចឲ្យគេសន្ឋិដ្ឋានបានថាដៃទាំងនេះទំនងត្រូវបានគេកាត់ចេញពីសាកសព ដែលតម្កល់ទុកនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ គេមិនទាន់ប្រាកដថាដៃមនុស្សដ៏អាថ៌កំបាំងទាំងនេះ មានប្រភពមកពីណាទេ ហើយខាងសមត្ថកិច្ចបានបដិសេធ​ក្នុងការធ្វើអត្ថាធិប្បាយ ឬស្រាយបំភ្លឺជុំវិញករណីនេះ៕

ផែនទីនៃទីតាំងកើតហេតុ
ដៃមនុស្ស​ចំនួន ២៧ គូ
ដៃមនុស្ស​ដែលត្រូវ​បាន​គេប្រទះឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]