តារាម៉ូដែលម្នាក់ បានជាប់ទោសដោយសារតែការ បញ្ចូលរូបភាពសិចស៊ីរបស់នាង ដែលរូបភាពទាំងនោះ នាងស្លៀកពាក់ជាឯកសណ្ឋានប៉ូលីស ដើម្បីបង្កើនប្រជាប្រិយភាព នៅក្នុងគេហទំព័ររបស់ខ្លួន។

យោងទៅតាមសារព័ត៌មានរបស់ម៉ែលឌេលី តារាវ័យក្មេងនេះ មានឈ្មោះថា វ៉ាង (Wang) បានបង្ហាញដងខ្លួន រួមជាមួយនឹងស្រោមបា ជើងពណ៌ខ្មៅ កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញនៅក្នុងគេហទំព័ររបស់នាង នាងបានសរសេរថា “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលនាងអាចធ្វើការជាប៉ូលីស នៅក្នុងស្រុកកំណើតរបស់នាង ហើយខ្ញុំក៏អាចចូលរួមអាហារពេល ល្ងាចជាមួយនឹង ប្រមុខរាជរដ្ឋាភិបាលផ្សេងៗ”។ ទោះជាយ៉ាងណា ពាក្យដែលនាងបានសរសេរ ទាំងអស់នេះត្រូវបាន លុបចោលភ្លាមៗផងដែរ។

នៅក្នុងនេះផងដែរ តុលាការ Fengtai នៅក្នុង Beijing បានប្រកាសកាលពីថ្ងៃច័ន្ទថា វ៉ាង នឹងអាចជាប់គុក ៩ខែ ប៉ុន្ដែដោយសារតែនាងមាន អត្ដចរិកល្អ នាងអាចនៅក្រៅឃុំបាន តែស្ថិតនៅក្រោមការ អង្កេតពីប៉ូលីស ១ឆ្នាំ។

តើដោយសារតែចង់ល្បីឈ្មោះ ពិតជាតម្រូវឲ្យធ្វើបែបនេះមែនទេ?

កែសម្រួលដោយ  ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]