អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេស កំពុងតែមានការព្រួយបារម្ភ ចំពោះស្ថានភាពរបួស របស់ខែ្សប្រយុទ្ធឆ្នើម Kane ក្រោយរូបគេដល់ថ្នាក់ប្រើឈើច្រត់ធើ្វដំណើរ ស្របពេលព្រឹត្ដិការណ៍ World Cup ខ្វះតែជាង ៣ខែទៀតតែប៉ុណ្ណោះ។ 

Kane

Kane បានរងរបួសកជើងផ្នែកខាងស្ដាំ ដែលជារបួសចាស់របស់គេ ធ្លាប់កើតឡើងនៅរដូវកាលមុន ដែលរបួសកើតឡើងថ្មីៗនេះ គឺក្នុងការប្រកួតដែលក្រុម Tottenham Hotspur បានយកឈ្នះក្រុម Bournemouth ៤-១ ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្ដាហ៍មុន។ 

Kane របួស

រូបគេត្រូវបានរំពឹងថា នឹងមិនអាចជួយ Spur បានឡើយក្នុងពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយ នៅថៃ្ងសៅរ៍ នេះ ទល់នឹងក្រុម Swansea City ហើយនឹងមិនបានជួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្ដភាពទល់នឹងក្រុមជម្រើសជាតិហូឡង់ និង អ៊ីតាលី ឡើយ ៕ 

Kane របួស
Kane របួស
Kane របួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]