ភ្នំពេញ៖ បន្ទាប់ពី MVបទ «ចូកមួយ» របស់សមាជិកថ្មី ក្នុងគ្រួសារ ហង្សមាស លោក នីកូ ចេញផ្សាយជាផ្លូវការ លើបណ្ដាញសង្គម គេសង្កេតឃើញថា មានការគាំទ្រខ្លាំង ពីសំណាក់ ទស្សនិកជនជាច្រើន ពិសេស មិត្តៗយុវវ័យ យើងតែម្ដង។

អ្វីដែលសំខាន់ ក្នុងបទថ្មីនេះ ក៏មានការបញ្ចូលក្បាច់រាំយ៉ាង ពិសេស ជាហេតុធ្វើឲ្យ អ្នកទស្សនា ពេញចិត្តជាខ្លាំង លើសពីនេះ ថែមទាំងមានការចូលរួមសម្ដែង ពីតារាស្រីប្រុសនិង ក្រុមរាំល្បីឈ្មោះ ជាច្រើន ទៀតផង ។

ប៉ុន្តែ ប្រិយមិត្ត ប្រហែលជាមិនជ្រាបទេថា ក្រៅពីមានការចូលរួមសម្ដែងពីតារាល្បីៗហើយ ក្នុងនោះបទថ្មីនេះ ក៏មានការសម្ដែងពីក្មួយប្រុស សំណព្វចិត្ត របស់ លោក នីកូ ម្នាក់ផងដែរ ដែលបញ្ចេញក្បាច់រាំ បានយ៉ាងប៉ិនប្រសព្វ មិនចាញ់ពូកគេប៉ុន្មានឡើយ។

ទាំងនេះកាន់តែឲ្យគ្រប់គ្នាបានដឹងច្បាស់ថា គ្រួសារលោក តារាចម្រៀងរូបនេះ ពិតជាមានឈាមជ័រជាអ្នកសិល្បៈពិតៗ ខណៈលោក ផ្ទាល់កំពុងដឹកដៃ ក្មួយប្រុស ដើរលើវិថីជាមួយខ្លួន មិនខុសពីលោក ណុប បាយ៉ារិទ្ធិ ដែលជាបងប្រុសបង្កើត នោះទេ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូទាំងអស់គ្នា ៖ 

នីកូ និងក្មួយប្រុស
នីកូ និងក្មួយប្រុស
នីកូ និងក្មួយប្រុស
ក្មួយប្រុស លោក នីកូ
ក្មួយប្រុស លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ