ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពជំងឺរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព លោក យូ ឌីស្កូ កាន់តែធ្វើឲ្យតារា និងមហាជនជាច្រើន ព្រួយបារម្ភកាន់តែខ្លាំង។

យ៉ាងណាមិញ ជំងឺមួយនេះគឺត្រូវតែតម្រូវឲ្យលោក លាងឈាមជាប្រចាំជារៀងរាល់ ៣ទៅ៤ថ្ងៃម្តង ដើម្បីលាងជម្រុះជាតិពុលនៅក្នុងខ្លួន ព្រោះថាក្រលៀនរបស់តារារូបនេះ ទាំងសងខាងមានការខូចខាតទាំងស្រុង មិនអាចប្រើប្រាស់បានទៀតទេ។

ស្របពេលជាមួយគ្នានេះ ដោយឃើញពីទុក្ខលំបាករបស់ លោក យូ ឌីស្កូ តារាជាច្រើនបានប្រមូលផ្តុំគ្នា ប្រមូលលុយពីសប្បុរសជន ដើម្បីជួយដល់ការព្យាបាលរបស់លោក ក៏ដូចជាជីវភាពប្រចាំថ្ងៃ។

ដោយឡែក សម្រាប់ជំងឺមួយនេះវិញ គឺមិនអាចបន្តឲ្យលោក យូ ឌីស្កូ លាងឈាមរហូតនោះទេ ដូច្នេះហើយទើប តារាទាំងនោះ បានខំអំពាវនាវសប្បុរសជន ជួយឧបត្ថម្ភថវិកា ដើម្បីជួយផ្លាស់ប្តូរក្រលៀន ឲ្យតារាដ៏កម្សត់ម្នាក់នេះ។

ក្នុងនោះដែរ អ្នកសិល្បៈទាំងនោះបានបញ្ជាក់ថា ក្នុងការផ្លាស់ប្តូរក្រលៀនត្រូវការ ថវិកាច្រើន រហូតដល់ ៥ម៉ឺនដុល្លារឯណោះ ហើយពេលនេះ ពួកគេបានប្រមូលលុយបានច្រើនគួរសមដែរ ប៉ុន្តែមិនទាន់គ្រប់នោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាទឹកចិត្តដ៏ល្អរបស់តារា ក្នុងការជួយប្រកាស់រកថវិកា ដើម្បីលោក យូ ឌីស្កូ។ ហើយអ្នកគាំទ្រក៏សង្ឃឹមថា លោកនឹងអាចផ្លាស់ប្តូរក្រលៀនក្នុងពេលឆាប់ៗ និងឆាប់ជាសះស្បើយផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

យូ ឌីស្កូ
យូ ឌីស្កូ
តារាៗដែលជួយលោក យូ ឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ