ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះ និងជាតួនៅក្នុងរឿង«ពស់កេងកង» កញ្ញាដួង ម៉ានិច ដែលប្រិយមិត្តជាច្រើនបានដឹងហើយថានាងមានទេពកោសល្យ និងសមត្ថភាពខ្លាំងនៅក្នុងការសម្តែង មិនថាជាតួបែបណានោះទេ។

បច្ចុប្បន្ន ឃើញថាតារាស្រីរូបនេះ កាន់តែមានភាពមមាញឹកខ្លាំងមិនធម្មតា ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតឈានចូលមកដល់ ដែលតារាគ្រប់រូបត្រៀមខ្លួនសម្តែង និងថតចម្រៀងថ្មីៗ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម របស់តារារូបនេះ បានបង្ហោះវីដេអូដ៏អស់សំណើចមួយ ដែលនាងកំពុងធ្វើការថត ដើរភ្លេចមើលក៏បុកក្បាលនឹងដើមឈើដែលលាន់លឺមិនស្ទើរនោះទេ តែទោះជាវាឈឺក្តី តែនាងនៅតែសើចញញឹម បន្តការថតដដែល។ 

តាមរយៈវីដេអូមួយនេះធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាវីដេអូនោះជាច្រើនអស់សំណើចយ៉ាងខ្លាំង នៅពេលដែលឃើញនាងទៅជាបែបនេះ នៅក្នុងនោះនាងក៏បាននិយាយថា «ឈឺតើ»៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាសម្តែងកញ្ញាដួង ម៉ានិច
តារាសម្តែងកញ្ញាដួង ម៉ានិច
តារាសម្តែងកញ្ញាដួង ម៉ានិច
តារាសម្តែងកញ្ញាដួង ម៉ានិច ពេលបុកក្បាលនឹងដើមឈឺ
តារាសម្តែងកញ្ញាដួង ម៉ានិច ពេលបុកក្បាលនឹងដើមឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច