អង់គ្លេស៖ បុរសវ័យ ២១ឆ្នាំម្នាក់បានរកឃើញ ហ្វូស៊ីលរបស់សត្វខ្យងដ៏ធំមួយក្បាល ដែលមានអាយុកាលប្រមាណ ១៩០លានឆ្នាំ នៅក្បែរទីប្រជុំជន Lyme Regis ស្ថិតនៅចក្រភពអង់គ្លេស។

បុរសឈ្មោះ Archie Faiers ដែលជាជាងចម្លាក់ថ្ម បានរកឃើញថ្មដ៏ចម្លែក​មួយដុំ ដោយចៃដន្យ ខណៈពេលគាត់កំពុងបណ្តើរសត្វសុនក។  លោក Archie បានសម្រេចចិត្តយកវា​មកផ្ទះ ដោយគិតថាប្រហែលជាមានហ្វូស៊ីលនៅក្នុងនោះ។

លោក Archie Faiers

អ្វីដែលរំពឹងទុកនោះបានក្លាយជាពិត ព្រោះលោកបានរកឃើញថា នៅក្នុងដុំថ្មដែលបានយកមកផ្ទះ ពិតជាមានហ្វូស៊ីលអាយុរាប់លានឆ្នាំនៅខាងក្នុងនោះប្រាកដមែន។ 

គាត់បានឲ្យដឹងថា៖

«ពេលខ្ញុំមកដល់ផ្ទះវិញ ខ្ញុំចាប់ផ្តើមដុំយកថ្ម (ខាងក្រៅ) ចេញ ហើយភ្លាមនោះទើបខ្ញុំដឹងថាមាន (ហ្វូស៊ីល) ខ្យងមួយក្បាលនៅខាងក្នុង»។
ហ្វូស៊ីលខ្យង ដែលមានអាយុកាល ១៩០ លានឆុ្នាំ

គួរបញ្ជាក់ថា ហ្វូស៊ីលនេះត្រូវបានបុរសវ័យក្មេងខាងលើ ប្រទះឃើញនៅបរិវេណច្រាំងថ្មចោតមួយកន្លែង ស្ថិតនៅទីប្រជុំជន Lyme Regis ជាកន្លែងដែលហ្វូស៊ីលសត្វ​ «Ichthyosaur»  អាយុកាលរាប់លានឆ្នាំទើបត្រូវបាន​គេរកឃើញថ្មីៗនេះ។

ច្រាំងថ្ម ស្ថិតនៅទីប្រជុំជន Lyme Regis
ហ្វូស៊ីលសត្វ Ichthyosaur

គួរឲ្យដឹងថា ហ្វូស៊ីលសត្វខ្យងដែល Archie បានរកឃើញ ជាប្រភេទខ្យង «Microderoceras birchi»។ យ៉ាងណាមិញ ហ្វូស៊ីលនេះ ត្រូវគេប៉ាន់ស្មានថាអាចមានតម្លៃចន្លោះពី ៧០០ ទៅ ១៤០០ ដុល្លារអាមេរិកប៉ុណ្ណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]