ចិន៖ បុរសជាអ្នកមើលថែសួនសត្វមួយកន្លែង ត្រូវបានសត្វខ្លាកំណាចមួយក្បាល វាយប្រហារហែងស៊ីទាំងរស់រហូតដល់ស្លាប់ ក្រោយបង្វឹកវាខុសបច្ចេកទេស ខណៈធ្វើឲ្យអ្នកទស្សនាផ្ទាល់ជាច្រើន នាំគ្នាភ័យតក់ស្លុតយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើង នៅឯសួនសត្វ Fuzhou Zoo ស្ថិតក្នុងទីក្រុង Fuzhou ភាគខាងកើតខេត្ត Fujian ប្រទេសចិន។

បើយោងតាមសេចក្តីរាយការណ៍ បុរសរងគ្រោះ ដែលត្រូវបានស្លាប់បាត់បង់ជីវិត ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Wu មានតួនាទីជាអ្នកមើលថែសួនសត្វខាងលើ ហើយក៏ជាអ្នកបង្វឹក (បង្ហាត់បង្រៀន) ឬសម្តែងសៀក ជាមួយនឹងសត្វខ្លា ដើម្បីបង្ហាញជូនឲ្យភ្ញៀវទេសចរគ្រប់មជ្ឈមដ្ឋាន ដែលបានធ្វើដំណើរទៅលេងកម្សាន្ត បានទស្សនាផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពដដែលបន្តថា សត្វខ្លាដែលបានហែកស៊ីលោក Wu នោះ គឺជាខ្លាមួយក្បាល ដែលលោកខំនាំយកវាមកមើលថែទាំ និងចិញ្ចឹមបីបាច់ នៅទីតាំងសួនសត្វខាងលើនេះ តាំងតែពីវានៅតូចមកម៉្លេះ ជាមួយនឹងការបង្ហាត់បង្រៀនផ្សេងៗ ដើម្បីឲ្យវាមានទំនាក់ទំនងល្អជាមួយនឹងមនុស្ស ជាពិសេស គឺជាមួយនឹងរូបលោកផ្ទាល់តែម្តង។

ប៉ុន្តែផ្ទុយទៅវិញ កាលពីពេលថ្មីៗកន្លងទៅនេះ សត្វខ្លាដ៏កំណាចមួយក្បាលខាងលើនេះ បែរជាបកខាំនិងហែកស៊ីលោក (ខាំ.ក) រហូតដល់ស្លាប់ ខណៈពេលដែលលោក Wu កំពុងតែធ្វើការសម្តែងជាមួយវា ដើម្បីឲ្យភ្ញៀវបានទស្សនា។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញលោក Wu បានដេកដួលនៅនឹងដី ក្នុងទ្រុងដែកដាក់ខ្លានោះ ដោយមានឈាមហូរជោគជាំ ខណៈអ្នកទស្សនាជាច្រើន បាននាំគ្នាស្រែកទាំងភិតភ័យ រីឯបុគ្គលិកដែលបម្រើការ នៅសួនសត្វខាងលើនេះ ក៏បានប្រើឈើវែងទៅរុក ដើម្បីដេញខ្លាមួយក្បាលនោះ ឲ្យចេញឆ្ងាយពីលោក Wu ផងដែរ។

បន្ទាប់ពីជួយសង្គ្រោះនាំយកលោក Wu ចេញពីទ្រុងបានហើយ ក្រុមគ្រូពេទ្យក៏បានធ្វើការពិនិត្យ ជាលទ្ធផលពួកគេក៏បានប្រកាសថា លោក Wu បានស្លាប់បាត់ទៅហើយ។

ភ្ញៀវទេសចរ រួមទាំងមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់លោក Wu ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]