ថៃ៖ រឿងភាគថៃ រឿង «បុព្វេសន្និវាស» របស់ប៉ុស្តិ៍លេខ៣ កំពុងតែមានសន្ទុះការគាំទ្រ និងល្បីល្បាញខ្លាំង នាពេលបច្ចុប្បន្ន។

រឿង «បុព្វសន្និវាស»

យ៉ាងណាមិញ ទន្ទឹមនឹងប្រជាប្រិយភាពនៃរឿងភាគនេះ កំពុងតែកើនឡើង ស្រាប់តែ តារាសម្តែងស្រីដ៏ល្បីឈ្មោះ លំដាប់ប្រទេស នាង Chompoo Araya បានបញ្ចេញអារម្មណ៍ស្តាយក្រោយ ស្ទើរតែបោកខ្លួន ប្រាប់អ្នកកាសែត បន្ទាប់ពីបដិសេធមិនព្រមសម្តែងជាតួឯក ក្នុងរឿងដ៏ល្បីមួយនេះ។

ក្នុងនោះដែរ តាមពិតដំបូងឡើយ Chompoo គឺត្រូវបានទាក់ទងឲ្យសម្តែងជាតួអង្គ នាង Karakade និង Kade Surang ប៉ុន្តែដោយសារតែនាងរវល់ ទើបនាងបដិសេធ។ ដូច្នេះហើយ ទើបតំណែងតួឯកស្រីក្នុងរឿងនេះ ត្រូវបានផ្លាស់ប្តូរទៅនាង Bella Ranee វិញ ហើយបច្ចុប្បន្ន Bella កំពុងតែទទួលការកោតសរសើរខ្លាំង បន្ទាប់ពីបានសម្តែងជាតួអង្គមួយនេះ។

ម្យ៉ាងវិញទៀត Chompoo Araya បានថ្លែងប្រាប់អ្នកកាសែតថា «ខ្ញុំពិតជាសោកស្តាយ ចាប់តាំងពីខ្ញុំបដិសេធ មិនព្រមថតតាំងពីថ្ងៃដំបូង ក៏ព្រោះតែខ្ញុំមានហេតុផលច្រើន។ ហើយ បងប្រុស Nong Arunosha បានទាក់ទងខ្ញុំយូរណាស់មកហើយ។ អំឡុងពេលនោះ ខ្ញុំមាន Project ជាច្រើនដែលត្រូវធ្វើ។ យ៉ាងណាមិញ ខ្ញុំមិនទាន់បានមើលរឿងនេះនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថាវាល្អមើល ព្រោះខ្ញុំបានអានសៀវភៅ ដែលសរសេរដោយលោក K.Rom Pang រួចហើយ»។

ទោះជាយ៉ាងណាក្តី នេះគឺរឿងដ៏គួរឲ្យសោកស្តាយដែល Chompoo បដិសេធមិនថតរឿងភាគមួយនេះ ព្រោះថាពេលនេះ «បុព្វេសន្និវាស» កំពុងតែវាយលុកទីផ្សារខ្លាំង រហូតល្បីល្បាញដល់ប្រទេសជិតខាងថែមទៀតផង៕ 

Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]