ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយកាលពីប៉ុន្មានខែមុន ភរិយារបស់តារាកំប្លែងនាយហុងដា បានស្លាប់ទាំងវ័យក្មេង ដោយសារកូនប្រុសបង្កើតរបស់តារាកំប្លែងរូបនេះ បានសម្លាប់ម្តាយចុងរបស់ខ្លួន។

រឿងមួយនេះ ពិតជាមិនអាចបំភ្លេចបានទាល់តែសោះសម្រាប់អ្នកគាំទ្រ ជាពិសេសនោះគឺខ្លួនលោកផ្ទាល់តែម្តង ដែលនៅក្នុងបណ្តាញសង្គមរបស់លោកតែងតែបង្ហោះរូបភាពជាមួយនឹងភរិយា ភ្ជាប់សារនឹករលឹក ដែលប្រពន្ធបានចាកចោលខ្លួន និងកូនស្រីឲ្យនៅកំព្រា។

នៅក្នុងនោះដែរ សារដែលលោកបានសរសេរចុងក្រោយគេគឺ ២៧១ថ្ងៃដែលប្រពន្ធបានចាកចោល ដោយលោកបានសរសេរយ៉ាងដូច្នោះថា៖ «271ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយ ដ៍សែនឆ្ងាយចោលបងនិងកូន បងអូន» ដែលតាមរយៈសារនីមួយៗសុទ្ធតែជាសារ ដែលលោកបានរាប់ចំនួនថ្ងៃដែលភរិយាស្លាប់ទៅ ហើយលោក តែងតែធ្វើបែបនេះជានិច្ច។

យ៉ាងណាមិញ សាររបស់ នាយហុងដា ទោះបីជាសារនីមួយៗខ្លីៗមែនពិត តែពិតមានន័យខ្លាំងណាស់ ដែលបង្ហាញពីភាពឈឺចាប់ រកអ្វីប្រៀបផ្ទឹមពុំបាន ដោយកាលពីមុន ធ្លាប់តែមានភរិយានៅជិត តែពេលនេះ លែងមាននាង នៅក្បែរជារៀងរហូតនោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ពិតជាមានអារម្មណ៍ថាក្តុកក្តួលនៅក្នុងចិត្ត ដែលឃើញលោកនឹកប្រពន្ធ និងមិនអាចបំភ្លេចបានបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយហុងដា​ និងភរិយាដែលបានស្លាប់
នាយហុងដា​ និងភរិយាដែលបានស្លាប់
នាយហុងដា​ និងភរិយាដែលបានស្លាប់
នាយហុងដា​ និងកូនស្រី
នាយហុងដា តែងតែរាប់ចំនួនថ្ងៃដែលប្រពន្ធស្លាប់បែបនេះ
នាយហុងដា តែងតែរាប់ចំនួនថ្ងៃដែលប្រពន្ធស្លាប់បែបនេះ
នាយហុងដា តែងតែរាប់ចំនួនថ្ងៃដែលប្រពន្ធស្លាប់បែបនេះ
នាយហុងដា តែងតែរាប់ចំនួនថ្ងៃដែលប្រពន្ធស្លាប់បែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា