ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ដែលទើបប្រឡូកក្នុងវិស័យសិល្បៈកញ្ញា នូណា ត្រូវបានគ្រប់គ្នា ស្គាល់យ៉ាងច្បាស់ថា ជាតួអង្គស្រី កញ្ចនាតូច​ ក្នុងរឿង «សិសិររដូវក្នុងបេះដូង» របស់ទូរទស្សន៍ហង្សមាស ដែលទើបបញ្ចប់ការដាក់បញ្ចាំង កាលពីថ្មីៗនេះ។

ក្នុងនោះដែរ គេសង្កេតឃើញថា សន្ទុះការងាររបស់នាង ក៏កាន់តែខ្លាំង ទាំងការ​ថតស្ពត និង ថតសម្តែងផ្សេងៗ។ ប៉ុន្តែទោះបីជាយ៉ាងណា ការសិក្សារបស់នាង នៅតែសំខាន់ ដែលគេឃើញនាង ទៅសាលាជារៀងរាល់ថ្ងៃ​ មិនដែលអាក់ខានមួយថ្ងៃឡើយ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ត្រូវបានមិត្តរួមថ្នាក់ម្នាក់របស់នាង លួចថតសកម្មភាព ពេលតារាស្រីរូបស្រស់នេះ កំពុងគេងលក់ ក្នុងថ្នាក់រៀន ក្នុងម៉ោង សម្រាកពីការសិក្សា (ម៉ោងចេញលេង)។

ទាំងនេះ អាចបង្ហាញពីភាពហត់នឿយ របស់នាង នៅក្នុងការងារសិល្បៈ ព្រោះថា ការងារខ្លះ​តម្រូវឲ្យនាង ថតយប់ជ្រៅ ហើយពេលព្រឹក នាង នៅមករៀនជាធម្មតាទៀត ដោយមិនដាក់ច្បាប់ឈប់សម្រាក ជាដាច់ខាត៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

នូណា ពេលសម្ដែងជាតួអង្គ កញ្ចនាតូច
កញ្ចនា និង លីនី
នូណា
នូណា
នូណា
នូណា
ឲនូណា លង់លក់ ក្រៅម៉ោងសិក្សា ព្រោះហត់ពេក
នូណា លង់លក់ ក្រៅម៉ោងសិក្សា ព្រោះហត់ពេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា