ភ្នំពេញ៖ សម្រាប់ឆ្នាំនេះ បទចម្រៀង «មាន់ស្រែ» របស់ផលិតកម្មថោន ច្រៀងដោយកញ្ញា រ៉ាប៊ី គឺជាបទមួយដែលកំពុងតែទទួលការចាប់អារម្មណ៍ និងល្បីល្បាញខ្លាំង។

យ៉ាងណាមិញ សន្ទុះនៃការគាំទ្របទចម្រៀង របស់តារាសាច់សខ្ចីរូបនេះ មានការកើនឡើងខ្លាំងមែនទែន រហូតល្បីដល់ប្រទេសជិតខាង នាំគ្នារាំ Cover តាមមិនតិចនាក់នោះទេ។

ដោយឡែក ខណៈពេលដែលបទ «មាន់ស្រែ» កំពុងល្បីល្បាញខ្លាំង ទូទាំងប្រទេស ស្រាប់តែលេចដំណឹងថា ម្ចាស់បទចម្រៀងនេះនឹងមិនអាចនៅ ឡើងសម្តែង បទ «មាន់ស្រែ» សម្រាប់ថ្ងៃចូលឆ្នាំនោះទេ ព្រោះនាង នឹងត្រូវចាកចេញទៅសម្តែងនៅប្រទេសអាមេរិក ក្នុងពេលឆាប់ៗនេះ ហើយមានរយៈយូរថែមទៀតផង។

ក្នុងនោះដែរ បើផ្អែកតាមប្រភពច្បាស់ការ បានឲ្យដឹងថា កញ្ញា រ៉ាប៊ី នឹងត្រូវចាកចេញទៅសម្តែងនៅ ប្រទេសអាមេរិក នៅថ្ងៃទី១៥ ខែនេះហើយ។ ហើយសម្រាប់ការចាកចេញទៅសម្តែងម្តងនេះ គឺមានរយៈពេល៣ខែឯណោះ។

តួយ៉ាង ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មិនសប្បាយចិត្តនោះទេ ព្រោះថា ពួកគេនឹងមិនអាចឃើញតារាវ័យក្មេងរួបនេះ ឡើងសម្តែងបទដែលកំពុងល្បីរបស់ខ្លួន ឲ្យអ្នកគាំទ្រទស្សនានោះឡើយ៕

រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី