ភ្នំពេញ៖ ជីវិតឯកជនរបស់អ្នកនាងចោម ច័ន្ទ ដែលជាបងស្រីរបស់តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឡូយឆាយ ខ្លាំងឡើង ធ្វើឲ្យមហាជននិយមលេងបណ្តាញសង្គមតាមដានគ្រប់គ្នា ទោះបីជានាងមិនមែនជាតារាក្តី។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាងទើបតែទិញនូវរបស់មានតម្លៃជាច្រើន មិនថាគ្រឿងលម្អផ្ទះ និងគ្រឿងលម្អខ្លួននោះទេ។ នៅក្នុងនោះ មានដូចជាខ្សែ.ក មាសមួយឈុត មើលទៅយ៉ាងចែងចាំង មានតម្លៃរាប់ម៉ឺនដុល្លារ ហើយមិនទាន់បានប៉ុន្មានផងអ្នកនាង ក៏មិនភ្លេចអ្នកមានគុណ ទិញមាសជូនឪពុកម្តាយថែមទៀត។

យ៉ាងណាមិញ ទោះបីជានាងទិញច្រើននិងមានលុយច្រើនដូច្នោះ នាងក៏មិនភ្លេចធ្វើមនុស្សធម៌ជួយដល់អ្នកក្រីក្រ ដែលធ្វើឲ្យមហាជនសរសើរគ្រប់គ្នា។

ជាក់ស្តែង បន្ទាប់ពីទិញមាស និងរបស់មានតម្លៃផ្សេងៗ នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ បានបង្ហោះរូបភាពផ្ទះវីឡាដ៏ធំ ជាមួយនឹងឡានស៊េរីទំនើបដែលទើបនឹងទិញ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។

តាមរយៈការបង្ហោះពីជីវិតឯកជនរបស់នាង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាច្រណែន និងចង់មានវាសនាដូចអ្នកនាងមែនទែន៕

សូមទស្សនាផ្ទះ និងឡានថ្មីរបស់អ្នកនាងចោម ច័ន្ទ ខាងក្រោមនេះ៖ 

ដេននីក្វាន់ និងបងស្រី
ដេននីក្វាន់ និងបងស្រី
បងស្រី ដេននីក្វាន់
ដេននីក្វាន់ និងបងស្រី
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់
ផ្ទះ និងឡានថ្មីរបស់បងស្រី ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]